សិស្ស​ទាហាន​សាលា West Point ម្នាក់​បាត់ខ្លួន

  • 2019-10-21 04:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិស្សទាហានម្នាក់​នៅសាលាយោធា West Point សហរដ្ឋអាមេរិក បាន​បាត់ខ្លួន​ជាមួយនឹង​កាំភ្លើង M4 ១ដើម​ ក្រោយ​បើក​ការស្វែងរក​មិនឃើញ។ នេះ​បើតាមការ​ចុះផ្សាយរបស់ CNN នៅថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០១៩។

សាលា West Point បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា អាជ្ញាធរ​ជឿ​ថា សិស្សទាហាន​រូបនោះ នឹង​មិន​យកអាវុធ​ទៅ​គំរាម​ដល់សាធារណជន​ឡើយ​។ គាត់​អាចបង្ក​គ្រោះថ្នាក់​ដល់​ខ្លួនគាត់​ផ្ទាល់។

សារព័ត៌មាន​ខាងលើ​មិនបាន​បង្ហាញ​ឈ្មោះសិស្សទាហានរូបនោះឡើយ ប៉ុន្តែ​បាន​ត្រឹមផ្សាយថា គាត់​ជាសមាជិក​ក្នុងថ្នាក់ ២០២១ ដោយ​ត្រូវបានគេ​ឃើញ​គាត់​ចុងក្រោយបំផុត កាលពីល្ងាចថ្ងៃទី១៨ ខែតុលា។ នៅពេល​គាត់​មិនបាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ជំនាញ មិត្តរូមថ្នាក់​គាត់​ បាន​ចាប់ផ្តើម​ស្វែងរក​គាត់ភ្លាមៗ។

ប៉ូលិស បាន​ស្វែងរកសិស្សបាត់ខ្លួន​នៅតាម​មន្ទីរពេទ្យដើម្បី​ប្រាកដថា គាត់​មិនទទួលបាន​ការព្យាបាល​ណាមួយឡើយ។ មិនតែប៉ុណ្ណោះ ប៉ូលិស​ក៏បាន​ជិះឧទ្ធម្ភាគចក្រ​ និង​ប្រើដ្រូន​ដើម្បី​ស្វែងរក​ថែមទៀតផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;