រឿងបញ្ជូនមនុស្សទៅភពព្រះចន្ទ ជប៉ុនយល់ព្រមជួយ NASA ហើយ
- 2019-10-21 08:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងបញ្ជូនមនុស្សទៅភពព្រះចន្ទ ជប៉ុនយល់ព្រមជួយ NASA ហើយ
ចន្លោះមិនឃើញ
រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បានយល់ព្រមជួយអង្គការ NASA ក្នុងគម្រោងបញ្ជូនមនុស្សទៅភពព្រះចន្ទនៅឆ្នាំ២០២៤ ឬហៅថា «កម្មវិធី Artemis»។
លោក Yoshiyuki Kasai ប្រធានគណៈកម្មាធិការគោលនយោបាយអវកាសជាតិជប៉ុន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «យើងនឹងបញ្ជាក់ពីបំណងរបស់យើង នៅដំណាក់កាលដើមដំបូង ដូច្នេះ យើងអាចពង្រឹងនូវទំនាក់ទំនងដ៏ជឿជាក់របស់យើងជាមួយអាមេរិក តាមរយៈការសម្រេចចិត្តនេះ។ យើងរំពឹងថា អ្នកអវកាសជប៉ុន នឹងអាចចូលរួមក្នុងការធ្វើដំណើរទៅភពព្រះចន្ទផងដែរ»៕