កុំ​ច្រ​ឡំ​ថា​ឲ្យ​តែ​ឡាន ម៉ូតូអត់​ស្លាកលេខ​ត្រូវ​ប៉ូលិស​ឃាត់នោះ ឲ្យ​តែមានឯកសារ​នេះ​

  • 2019-10-22 01:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នងការ​ដ្ឋាន​​នគរបាល​រាជធានីភ្នំពេញ​ឲ្យដឹងថា​កាលពី​ម្សិល​មិញ​ជា​ថ្ងៃដំបូងនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយ​មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វេីការឃាត់រថយន្ត និងម៉ូតូមួយចំនួនដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខនៅតាមដងផ្លូវ។

ប្រ​ភព​ដដែល​បាន​បន្តថាការ​ឃាត់នេះគឺ​យកមករក្សាទុកនៅការិយាល័យចរាចរណ៍ និងធ្វេីការផាកពិន័យ ដោយឲ្យ​ម្ចាស់ទៅធ្វេីស្លាកលេខរួចរាល់ទេីបអនុញ្ញាតឲ្យយកត្រឡប់ទៅវិញបាន។ ប្រ​ភព​ខាង​លើ​បញ្ជាក់ទៀតថា​រថយន្តដែលមានបង្កាន់ដៃធ្វេីស្លាកលេខត្រឹមត្រូវ ត្រូវបានអនុញ្ញាតឲ្យ​ធ្វេីដំណេីរទៅមុខទៀតបាន។ នេះ​បើតា​ម​ការ​ផ្សាយ​លើ​ផេក​របស់​ស្នងការ​ដ្ឋាន​នគរ​បាល​កាលពី​យប់​មិញ​៕​

អត្ថបទ៖ ជំនោរ

អត្ថបទថ្មី
;