នាយករដ្ឋមន្រ្តី​កម្ពុជា៖ សព្វថ្ងៃ​រាជធានី​ភ្នំពេញ មាន​បញ្ហា​សំខាន់​តែ២ទេ

  • 2019-10-22 03:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​ក្នុងពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ​នាព្រឹក​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ​២០១៩ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​បញ្ហា​ចម្បង២ គឺ ការកកស្ទះចរាចរណ៍ និង​សំរាម។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេចបាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះថា៖ «**បញ្ហា​នៅទីក្រុង​ភ្នំពេញសព្វថ្ងៃនេះ រឿង​សំខាន់​តែ២ទេ។ ទី១ កកស្ទះឡាន​គ្មានផ្លូវកន្លែងចត។ ឥឡូវកំពុងតែឱ្យសិក្សា សួន​ច្បារ​មួយ​ចំនួន​ដែល​អាច​ធ្វើបានប្រគល់ឱ្យ​វិស័យ​ឯកជន ជីករូង​ក្រោមដីបីបួនជាន់ទៅខាងក្រោម ហើយ​នាំគ្នា​ធ្វើកន្លែងដាក់ឡាន រាប់ទាំងសួនច្បារហ៊ុនសែន។ ឯរឿងទី២ សំរាម។ និយាយឱ្យត្រង់ បើប្រជាជនម្នាក់ៗកុំបោះចោលសំរាម ប្រហែល​ជាគ្មាន​សំរាម គ្មានថង់ប្លាស្ទីក ហើរតាមខ្យល់។ មកពីយើងស៊ីហើយៗបោះ ចង់ស៊ីនទ្រី ១០០ទៀត ក៏នៅតែងាប់ដែរ។ ថ្ងៃ​ក្រោយមាន​តែវិធីមួយ​ទេ ធ្វើដូច​សាំងហ្គាពួរ។ សាំងហ្គាពួរគេចាប់វ៉ៃ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;