សម្តេច ហ៊ុន សែន៖ សំរាម​នៅភ្នំពេញ បើ​ទុកឱ្យ​ស៊ីនទ្រី​គ្រប់គ្រង​តែឯង ដាច់ខាត​ទៅមិនរួចទេ

  • 2019-10-22 04:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើងថា ខណៈដែល​បញ្ហា​សំរាម​កើនឡើង​ខ្លាំងនៅ​រាជធានី​ភ្នំពេញ បើទុកឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​គ្រប់គ្រងតែឯង គឺទៅមិនរួចឡើយ គឺត្រូវការក្រុមហ៊ុន​ប្រមូលសំរាម ៣ ទៅ ៤ទៀត។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ចែកសញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យ​បៀលប្រាយ នាព្រឹកថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ជាមួយគ្នានេះ សម្តេច​ក៏បាន​ប្រកាស​ដកយកសិទ្ធិ​គ្រប់គ្រងរបស់​ក្រុមហ៊ុនស៊ីនទ្រីមកវិញ មកក្រោមការកាន់កាប់របស់រដ្ឋ ប៉ុន្តែមិន​ឱ្យក្រុមហ៊ុននេះខាតបង់ឡើយ រួចដាក់ដេញថ្លៃ​ដោយឱ្យមានការចូលរួមពីក្រុមហ៊ុន​ឯកជន​ផ្សេងៗ ដោយចែកតំបន់គ្នាគ្រប់គ្រង។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «បើមិនបែងចែកតំបន់ទេ គឺអត់ទៅរួចទេ ទុកឱ្យស៊ីនទ្រីបន្ត គឺអត់បានទេ។ ចឹងជម្រើស​ត្រូវបែងចែកជាតំបន់ ហើយឱ្យមានក្រុមហ៊ុនយ៉ាងតិច៣ ប៉ុន្តែយល់ល្អ៤ នៅក្នុងទីក្រុងភ្នំពេញ។ បើស៊ីនទ្រីមិនកម្រើកដៃ សំរាមពេញក្រុង»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;