កំពុង​អត់ត្រូវគ្នា​ជាមួយ​អាមេរិក! ប្រធានាធិបតី​តួកគី ជិះ​យន្តហោះ​ទៅជួប​លោក​ពូទីន

  • 2019-10-22 07:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​តួកគី លោក Tayyip Erdogan បាន​ធ្វើដំណើរ​ទៅ​​ជួបពិភាក្សាជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃទី២២ ខែតុលានេះ នៅក្រុង​ Sochi។

ប្រធានាធិបតីទាំង២ ជួបគ្នានាពេលកន្លងមក
ប្រធានាធិបតី​ទាំង២ ត្រូវបានគេ​រំពឹងថា នឹងនិយាយអំពី​ប្រតិបត្តិការវាយប្រហារ​របស់​កងទ័ព​តួកគី ទៅលើ​ក្រុមឃឺដ នៅភាគខាងជើងស៊ីរី ពោលគឺ​នៅពេលបទឈប់បាញ់​ត្រូវបញ្ចប់ តើ​តួកគី​នឹង​បន្ត​ការវាយប្រហារ ឬយ៉ាងណា។ ជំនួប​នេះ ធ្វើឡើង​ក្នុងខណៈដែល​កំពុងមានបទឈប់បាញ់​រវាង តួកគី និង​ឃឺដ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។

ក្រៅពីនេះ មេដឹកនាំ​ទាំង២ ក៏នឹង​លើកឡើង​អំពី​ការទប់ស្កាត់​ក្រុមភេរវកម្ម​អន្តរជាតិ និង​ជំរុញ​ការដោះស្រាយនយោបាយ​ផងដែរ៕

ចុចអាន​បន្ថែម៖

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;