កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ACCF

  • 2019-10-23 04:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណ:អចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association Des Cour Constitutionnelles Francophones-ACCF) នៅទឹកដីខេត្តសៀមរាបអង្គរ ចាប់ពីថ្ងៃ ២៧ សល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ។

កិច្ចប្រជុំនេះនឹងដឹកនាំដោយប្រធានតុលាការកំពូលនៃប្រទេសកាណាដា ដែលបានទទួលអាណត្តិជាបរធានសមាគម ACCF និងចូលរួមដោយថ្នាក់ដឹកនាំចំនួន៣០រូបនៃ ក្រុមប្រឹក្សាធម្មនុញ្ញ, តុលាការធម្មនុញ្ញ និងតុលាការកំពូល មកពីប្រទេសចំនួន១១ រួមមាន៖ កម្ពុជា កាណាដា ស្វីស សេណេហ្គាល់ បេណាំង មាលី ប៊ែលហ្ស៊ីក រ៉ូម៉ានី បារាំង ម៉ារ៉ុក និងហ្គាបុង។

ជារៀងរាល់ឆ្នាំសមាគមត្រូវរៀបចំកិច្ចប្រជុំគណ:អចិន្ត្រៃយ៍របស់ខ្លួននៅតាមបណ្តាប្រទេសជាសមាជិកអចិន្ត្រៃយ៍ សម្រាប់ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១ ក្នុងនាមជាសមាជិកគណ:អច្ចិន្ត្រៃយ៍នៃសមាគម ACCF នេះ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;