ឈុត​ធំ​ Barcelona ឈ្នះ​យ៉ាង​លំបាក តែ​ឈុត​តូច​លត់ក្រុម​ឆែក​ មិន​ឲ្យ​ត​ដៃ​រួច(វីដេអូ)

  • 2019-10-24 04:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រៅ​ពី​ការ​ប្រកួត​ពាន​រង្វាន់ UEFA ChampionsLeague វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ៨ គូ​យប់​មិញ​នេះ ក៏​នៅ​មាន​ការ​ប្រកួត​ពាន​រង្វាន់ UEFA Youth League ក្នុង​វគ្គ​នេះ​ដូច​គ្នា ដោយ​ក្រុម​ Barcelona Juvenil A ឈ្នះ​ Slavia Prague ដល់​ទៅ ៤-០។

១១ នាក់ដំបូងរបស់ Barcelona Juvenil A ពេលប៉ះ Slavia Prague U-19 / រូបថត៖FCBarcelona
៤ ​គ្រាប់​ដ៏​សំខាន់​នេះ​រក​បាន​ដោយ Konrad នាទី ៤៧ និង ៧៤ ។ កីឡាករNils នាទី ៥០ និង​មួយ​គ្រាប់​ចុង​ក្រោយ​របស់ Jaume Jardí នាទី ៥៩ ជួយ​ឲ្យ​ក្រុម​យក​បាន ៣ ពិន្ទុ​ឈរ​លេខ ២ (ឈ្នះ ១ ចាញ់ ២) ក្នុង​ពូល​ ខណៈ​​ក្រុម​ Inter-U19 មាន ៩ ពិន្ទុ​(ឈ្នះ​៣ ប្រកួត)។

​សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

រូបថត៖ FCBarcelona

ជម្រាបជូនថា រដូវកាលមុន Porto-U19 បានយកឈ្នះ Chelsea ដោយលទ្ធផល ៣- ១ ក្លាយជាជើងឯកពានរង្វាន់យុវជនក្របខណ្ឌ UEFA Youth មួយនេះ៕

រូបថត៖ gianlucadimarzio.

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;