ស្រាយ​ចម្ងល់! ម៉េច​បាន​គេ​ប្រើ​ពាក្យ «ភ្លៀង​ផ្សែង​ក្រូច ភ្លៀង​ដូច​គេ​ចាក់​ទឹក»?

  • 2019-10-24 04:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​ស្រពិចស្រពិល របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​កុំឲ្យ​មាន​ការ​យល់​ច្រឡំ និង​មាន​ការ​បក​ស្រាយ​តាម​ការ​យល់​ឃើញ​ដោយ​ឡែកៗ​ពី​គ្នា ក្រសួង​បាន​បង្ហាញ​ពី​ការ​កំណត់​ជា​លក្ខណៈ​បច្ចេកទេស ស្ដី​ពី បរិមាណ​ទឹក​ភ្លៀង​ដូច​ខាង​ក្រោម៖

១. ភ្លៀង​ផ្សែង​ក្រូច៖ ដែល​បរិមាណ​តិច ឬ​ស្មើ​និង ២មម/ម៉ោង។

២. ភ្លៀង​ខ្សោយ-តិច៖ ដែល​បរិមាណ​ចាប់​ពី ៤,៥៧មម ទៅ ៩,៦៤មម/ម៉ោង។

៣. ភ្លៀង​មធ្យម៖ ដែល​បរិមាណ​ចាប់​ពី ៩,៦៥មម ទៅ ២២,៣៤មម/ម៉ោង។

៤. ភ្លៀង​ច្រើន​បង្គួរ៖ ដែល​បរិមាណ​ចាប់​ពី ២២,៣៥មម ទៅ ៤៤,១៩មម/ម៉ោង។

៥. ភ្លៀង​ខ្លាំង៖ ដែល​បរិមាណ​ចាប់ពី ៤៤,២០មម ទៅ ៨៨មម/ម៉ោង។

៦. ភ្លៀង​ដូច​ចាក់ទឹក៖ ដែល​បរិមាណ​ស្មើ និង​លើស​ពី ៨៨មម/ម៉ោង។

ដូច​នេះ​ក្រសួង​ស្នើ​ឲ្យ​សាធារណៈ​ជន​យោគ​យល់​អធ្យាស្រ័យ ដែល​មិន​បាន​រៀបរាប់​វែង និង​ម្យ៉ាង​ទៀត​ដោយ​យល់​ថា​វា​ជា​បញ្ហា​បច្ចេកទេស​សុទ្ធ​សាធ។ ក្នុង​ការ​ប្រើ​ប្រាស់​ជា​ខេមរភាសា ក្រសួង​​បាន​ពិចារណា​ប្រើ​ពាក្យ​សាមញ្ញ​ដើម្បី​ងាយ​យល់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;