ចេះស្នៀតទាំង ១០នេះ ប្រើទូរសព្ទពេញមួយថ្ងៃមិនភ័យរឿងអស់ថ្ម

  • 2019-10-24 08:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ មិន​ទាន់​មាន​ស្មាតហ្វូន​ណា​អាច​ប្រើ​ដល់​ ២៤ម៉ោង​ ដោយ​មិន​សាក​ថ្ម​​នោះ​ទេ​។ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ ប្រព័ន្ធ​ប្រតិបត្តិការ​ និង Processor កំពុង​ស្វះស្វែង​រក​វិធី​ល្អ​ប្រសើរ​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​ថាមពល​ថ្ម​។

Qualcomm chips ជំនាន់​ចុងក្រោយ​ប្រើប្រាស់​ថាមពល​បាន​ល្អ​ប្រសើរ​ ខណៈ​ Android Pie ចេញ​ជា​ផ្លូវការ​ថ្មីៗ​នេះ​ មាន​មុខងារ​ Adaptive Battery mode ដែល​អាច​បន្ថយ​កម្រិត​ថាមពល​ប្រើប្រាស់​ដោយ​កម្មវិធី​កម្រ​ប្រើ​។ យ៉ាង​ណា​មិញ​ ស្មាតហ្វូន​នៅ​តែ​ប្រើ​ថាមពល​ថ្ម​ច្រើន​ ដោយសារ​មាន​អេក្រង់​ធំ​ ភ្លឺ​, Wi-Fi, Bluetooth, GPS ឬ 4G។

ខាងក្រោមនេះ ជាគន្លឹះ ១០ ដែលអាច​ជួយ​ឲ្យ​ស្មាតហ្វូន​ប្រើ​ថាមពល​តិច​ជាង​មុន​បាន​៖

១. បន្ថយ​ពន្លឺ៖ ស្មាតហ្វូន​អេក្រង់​ធំ​ៗ បង្ហាញ​ពណ៌​ចម្រុះ​ មាន​តម្រូវ​ការ​ថាមពល​ថ្ម​ប្រើប្រាស់​ច្រើន​។ ទូរសព្ទ​ភាគច្រើន​មាន​មុខងារ​ Auto-brightness ដែល​កែប្រែ​ពន្លឺ​របស់​អេក្រង់​ស្វ័យប្រវត្តិ​ទៅ​តាម​កម្រិត​ពន្លឺ​ជុំវិញ​។ Mode នេះ​ប្រើ​ថាមពល​ថ្ម​តិច​ជាង​ការ​បើក​ពន្លឺ​ពេញ​ៗ ហើយ​កាន់​តែ​ល្អ​ប្រសើរ​ ពេល​អ្នក​បន្ថយ​ពន្លឺ​ខ្លួន​ឯង​ទាប​បំផុត​តាម​ដែល​អាច​ទៅ​រួច​។

២. បិទ​អេក្រង់​ពេល​ឈប់​ប្រើ​ក្នុង​រយៈពេល​ខ្លី៖​ នៅ​ត្រង់​ Display settings របស់​ទូរសព្ទ​ អាច​ឃើញ​មាន​ជម្រើស​ Screen Timeout ឬ​ Sleep។ Setting នេះ​គ្រប់គ្រង​លើ​រយៈពេល​អេក្រង់​របស់​ទូរសព្ទ​បិទ​ ពេល​លែង​មាន​សកម្មភាព​លើ​ Device។ បើ​អេក្រង់​អ្នក​កំណត់​បិទ​ ២នាទី​ គួរ​គិត​គូរ​បន្ថយ​ត្រឹម​ ៣០ វិនាទី​ ឬ​តិច​ជាង​នេះ​។

៣. បិទ​ Bluetooth៖ ពេល​បើក​ Bluetooth មុខងារ​នេះ​នឹង​បន្ត​រង់ចាំ​រលក​សញ្ញា​ពី​ Device នានា​បាន​បើក​។ ដូចនេះ​ ពេល​ស្ថិត​ក្នុង​រថយន្ត​ ឬ​មិន​ត្រូវការ​ភ្ជាប់​ Device ដទៃ​ទៀត​ គួរ​តែ​បិទ​ Bluetooth។ នេះ​អាច​បន្ថែម​កម្រិត​ថាមពល​ថ្ម​អាច​ប្រើ​បាន​ច្រើន​ជាង​ មួយ​ម៉ោង​ដែរ​។

៤. បិទ​ Wi-Fi៖ Wi-Fi របស់​ទូរសព្ទ​ក៏​ស៊ី​ថាមពល​ថ្ម​ច្រើន​ដែរ​ អាច​ប្រើ​តាម​តម្រូវ​ការ​ពេល​នៅ​ផ្ទះ​ ចៀស​ជាង​ 3G ឬ​ 4G សម្រាប់​ការ​ប្រើ​អ៊ីនធឺណិត​ តែ​ពេល​ចេញ​ក្រៅ​ដូចជា​មិន​មាន​ហេតុផល​គួរ​បើក​ Wi-Fi នោះ​ឡើយ​។ ពេល​ចេញ​ក្រៅ​ ឬ​ប្រើ​ទិន្នន័យ​ 3G និង​ 4G គួរ​បិទ​ Wi-Fi។ លើកលែង​តែ​ពេល​ប្រើ​ Location Services ដោយសារ​ Wi-Fi អាច​ជួយ​សម្រួល​ GPS ប្រើ​ថាមពល​តិច​បាន​។

៥. Location Services៖ ចំណុច​ប្រើ​ថាមពល​ថ្ម​ច្រើន​មួយ​ទៀត​គឺ​កម្មវិធី​ប្រើ​ GPS, Wi-Fi និង​ទិន្នន័យ​ទូរសព្ទ​ (Mobile Data) សម្រាប់​ត្រួត​ពិនិត្យ​មើល​ទីតាំង​របស់​អ្នក​។ អាច​បិទ​ការ​ចូល​ប្រើ​ Location services របស់​កម្មវិធី​ ឬ​កំណត់​កម្រិត​ (ក្នុង​ Android) នូវ​ចំនួន​ថាមពល​ថ្ម​គួរ​តែ​ប្រើប្រាស់​។ ក្នុង​ Settings > Location អាច​ជ្រើសរើស​ High accuracy ពេល​ត្រូវការ​ ឬ​ Battery saving ពេល​មិន​ត្រូវការ​ប្រើ​។

អនុញ្ញាត​ឲ្យ​កម្មវិធី​ចូល​ប្រើ​ Location, Camera ឬ​ SD Card អាច​ផ្ដល់​ភាព​ងាយស្រួល តែ​ភាគច្រើន​ដូចជា​មិន​ចាំបាច់​នោះ​ទេ​។ ផ្ដល់​ Permission ច្រើន​ពេក​ដល់​កម្មវិធី​ដែល​កម្រ​ប្រើ​ អាច​ចំណាយ​ថាមពល​ថ្ម​ដោយ​មិន​មាន​អត្ថប្រយោជន៍​។

៦. កុំ​ទុក​ឲ្យ​កម្មវិធី​ដំណើរការ​ក្នុង​៖ Background Multitasking ផ្ដល់​លទ្ធភាព​អាច​ដំណើរការ​កម្មវិធី​ច្រើន​ជាង​មួយ​ ក្នុង​ពេល​តែ​មួយ​ ជា​មុខងារ​​និយម​ប្រើ​លើ​ស្មាតហ្វូន​។ នេះ​អាច​ចំណាយ​ថាមពល​ថ្ម​ច្រើន​ ដោយសារ​រាល់​កម្មវិធី​ដែល​អ្នក​ដំណើរការ​ ចែករំលែក​ Processor Cycle ទូរសព្ទ​។ ការ​បិទ​កម្មវិធី​ លែង​បន្ត​ប្រើ​ អាច​កាត់​បន្ថយ​ការងារ​របស់​ CPU និង​ការ​ប្រើ​ថាមពល​ថ្ម​។

  • លើ​ Android អាច​ចុច​ប៊ូតុង​ Multi-tasking ភាគច្រើន​នៅ​ខាងស្ដាំ​ក្រោម​អេក្រង់​ ហើយ​អាច​អូស​បិទ​កម្មវិធី​ (បើ​ឃើញ​មាន​)។

  • លើ​ iOS ចុច​ប៊ូតុង​ Home ពីរ​ដង​ នឹង​ឃើញ​ផ្ទាំង​ Multitasking រួច​អូស​ផ្ទាំង​កម្មវិធី​ឡើង​លើ​ផុត​ (បើ​មាន​) ដើម្បី​បិទ​។

  • ទាំង​ iOS និង​ Android មាន​មុខងារ​ត្រួត​ពិនិត្យ​ថ្ម​ អាច​មើល​កម្រិត​ថាមពល​ថ្ម​នៃ​កម្មវិធី​នីមួយ​ៗកំពុង​ប្រើប្រាស់​ ងាយស្រួល​កំណត់​មួយ​ណា​ប្រើ​ច្រើន​ជាង​គេ​ ដោយ​អាច​លុបចោល​ ឬ​បិទ​ចោល​ទាំងស្រុង​ ពេល​មិន​ប្រើ​។

៧. កុំ​ប្រើ​ Vibrate៖ ការ​ប្រើ​ Vibrate ប្រើ​ថាមពល​ថ្ម​ច្រើន​ជាង​ សំឡេង​រោទ៍​ ដោយសារ Vibrate បង្វិល​ម៉ូទ័រ​ក្នុង​ទម្ងន់​មួយ​ ដើម្បី​ធ្វើ​ឲ្យ​ទូរសព្ទ​ញ័រ​ ដំណើរការ​នេះ​ចំណាយ​ថាមពល​ច្រើន​។

បើ​មិន​ចង់​រំខាន​អ្នក​នៅ​ជិត​ៗ អាច​បិទ​រាល់​ Notifications ហើយ​ដាក់​អេក្រង់​ផ្ងារ​ ឬ​បន្ត​បើក​ ដូចនេះ​អ្នក​អាច​ឃើញ​ ពេល​មាន​ការ​ហៅ​ចូល​។ នេះ​អាច​ជួយ​បង្កើន​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​បាន​។

៨. បិទ​ Notifications៖ ដែល​មិន​ចាំបាច់​ កម្មវិធី​ភាគច្រើន​ មាន​ព័ត៌មាន​ ឬ​សារ​ថ្មី​ៗ ហើយ​ពេល​មាន​អ្វី​ថ្មី​ (Notifications) ពន្លឺ​អេក្រង់​នឹង​បំភ្លឺ​ បង្ហាញ​សារ​ ធ្វើ​ឲ្យ​ LED បិទ​បើក​ៗ។ នេះ​ក៏​ចំណាយ​ថាមពល​ថ្ម​ដែរ​។

អ្នក​ប្រហែល​មិន​ចង់​បិទ​ Notifications ចំពោះ​សារ​ ឬ​ការ​ហៅ​ចូល​ថ្មី​ៗនោះ​ឡើយ​ តែ​ការ​បិទ​ Notifications មិន​ចាំបាច់​ អាច​ចូលរួម​ចំណែក​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​។

៩. បិទ​ Push Email៖ ទុក​ឲ្យ​ទូរសព្ទ​បន្ត​ពិនិត្យ​មើល​ ក្រែង​មាន​ Email ថ្មី​ៗ ដូចជា​មិន​សូវ​ចាំបាច់​នោះ​ទេ​។ ជំនួស​ឲ្យ​ Email បន្ត​រុញ​មក​ទូរសព្ទ​គ្រប់​ពេល​ អាច​ផ្លាស់ប្ដូរ​ Setting ទាញ​យក​ Mail រាល់​ពេល​ប្រហែល​ ១៥ ឬ​ ៣០ នាទី​។

១០. បើក​ដំណើរការ​មុខងារ​សន្សំ​ថាមពល​ថ្ម​៖ បើក​ដំណើរការ​មុខងារ​ Battery-saving mode អាច​គ្រប់គ្រង​ការ​ប្រើប្រាស់​ថាមពល​ថ្ម​របស់​ទូរសព្ទ​ ដូចជា​ការពារ​កម្មវិធី​អាប់ដេត​ក្នុង​ Background, បន្ថយ​ពន្លឺ​អេក្រង់​, បន្ថយ​រយៈពេល​បិទ​អេក្រង់​ពេល​មិន​ប្រើ​, បិទ​ On-screen animation និង​បិទ​ Vibration។

ធម្មតា​ Mode នេះ​នឹង​បើក​ ពេល​កម្រិត​ថ្ម​ធ្លាក់​ចុះ​ត្រឹម​ ២០% តែ​អ្នក​អាច​កំណត់​ត្រឹម​ ៣០% បាន​។ នេះ​ចូលរួម​ចំណែក​សន្សំ​សំចៃ​ថាមពល​បាន​៕

ចុចអាន៖

ប្រភព៖ Tech Advisor ប្រែ​សម្រួល៖ ប៊ុនធឿន

;