វីដេអូ៖ សម្អាត​រថភ្លើង​នៅជប៉ុន ប្រើពេល​ត្រឹម ៧នាទី ឃើញ​ហើយមិនសរសើរមិនបាន

  • 2019-10-24 08:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ជិះ​រថភ្លើង​ល្បឿន​លឿន (ភាសា​ជប៉ុន​ហៅ​ថា Shinkansen) នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​ជា​បទពិសោធន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។ វា​មិន​ត្រឹម​តែ​មាន​ល្បឿន​លឿន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ត្រូវ​បាន​ធានា​ថា​មាន​ភាព​ស្ងប់ស្ងាត់ និង​មាន​អនាម័យ​ខ្លាំង​ថែម​ទៀត​ផង។ ផ្ទុយទៅវិញ ជាមួយ​នឹង​ចំនួន​រថភ្លើង​ល្បឿន​លឿន ចាកចេញ​ពី​ទីក្រុង​តូក្យូ ៣២៣​ជើង ជា​រៀងរាល់​ថ្ងៃ តើ​ពួកគេ​អាច​រក​ពេល​វេលា​ដើម្បី​សម្អាត​រថភ្លើង​ទាំង​នោះ បាន​ដោយ​របៀប​ណា? វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ដោយសារតែ​ក្រុម​ការងារ​ផ្នែក​អនាម័យ​ទាំង​នោះ ប្រើ​ពេល​ត្រឹមតែ ៧នាទី​ប៉ុណ្ណោះ ក្រោយ​ពេល​អ្នកដំណើរ​ចុះ​អស់ ដើម្បី​សម្អាត​រថភ្លើង​មួយ​គ្រឿង មុន​ពេល​អ្នកដំណើរ​ថ្មី​ចាប់ផ្ដើម​ចូល​មក៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;