កម្ពុជា រំពឹង​ទទួល​បានភ្ញៀវ​បរទេសជាង ៧លាន​នាក់​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ

  • 2019-10-24 08:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ រំពឹង​ថា​នៅ​ឆ្នាំ ២០២០ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ជាង ៧លាននាក់ ដោយ​នាំ​មក​នូវ​ចំណូល​ប្រមាណ ៥ពាន់លាន​ដុល្លារ​អាមេរិក បង្កើត​ឱកាស​ការងារ​បាន​ប្រមាណជិត ១លាននាក់។ ការ​ថ្លែង​ដូច​នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «បដិ​សណ្ឋារ​កិច្ច​ល្អ ទេសចរណ៍មានសុវត្ថិភាព» កាល​ពី​ថ្ងៃទី ២២ ខែតុលា កន្លង​ទៅ។

រូបភាព៖ ក្រសួងទេសចរណ៍
លោក​បានបញ្ជាក់ថា​នៅឆ្នាំ២០១៩ កម្ពុជា​រំពឹង​ថា​នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ជាក់​ស្តែង​ក្នុងរយៈ​ពេល ៨ខែដើម​ឆ្នាំ ២០១៩​នេះ កម្ពុជា​ទទួលភ្ញៀវទេសចរបាន ៤ ៣៦០ ៣៩៧នាក់ កើន ១០,៤%។ គូសបញ្ជាក់​ដែរ​ថា នៅឆ្នាំ ២០១៨កន្លងទៅ​កម្ពុជា​​សម្រេច​បាន​កំណើន​ទេសចរ​​ក្នុង​អត្រា​ប្រមាណ ១១% ជាមួយ​នឹង​ការ​មក​ដល់​នៃទេសច​រអន្តរជាតិជាង ៦.២លាននាក់ និង​នាំប្រាក់ចំណូលប្រមាណ ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;