ធនាគារ​ដែល​ផ្តល់កម្ចី​ឱ្យសង់ផ្លូវ​ល្បឿនលឿន​នៅកម្ពុជា ត្រូវ​រដ្ឋមន្រ្តី​សាធារណការ ស្នើឱ្យ​ជួយរឿង​២​ទៀត

  • 2019-10-25 02:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​ចិន (CDB) ពិនិត្យ​មើល​កិច្ច​សហប្រតិបត្តិការ បន្ថែមទៀត​លើ​គម្រោង​វិនិយោគចិន​នៅកម្ពុជា ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវ​ល្បឿនលឿន ការអភិវឌ្ឍ​កំពង់ផែ ការដឹក​ជញ្ជូនផ្លូវដែក និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង ជាពិសេស​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក។

លោក​ទេសរដ្ឋមន្រ្តី ក៏បាន​ស្នើឱ្យ​ធនាគារ​នេះ ពិនិត្យ​លទ្ធភាព​ផ្តល់ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សាធារណៈ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ការ​ផ្សព្វផ្សាយ​តាមទូរទស្សន៍​ពី​ផល​លំបាក​ និង​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ យុទ្ធនាការ​ចែកមួក​សុវត្ថិភាព​ចរាចរណ៍​ និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

សំណើ​ខាងលើ​នេះ ក្នុង​អំឡុង​ជំនួប​ពិភាក្សា​រវាង​លោក ស៊ុន ចាន់ថុល និង​គណៈ​ប្រតិភូ​មកពី​ធនាគារ CDB ដឹកនាំ​ដោយលោក Mei Shiwen នាយក​ចាត់ការ​ទូទៅ​របស់​ CDB សាខា​ខេត្ត​ក្វាងស៊ី កាលពីថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៩។

សូមជម្រាប​ថា ធនាគារ​អភិវឌ្ឍន៍ចិន (CDB) ជាធនាគារ​ឯកជន​របស់រដ្ឋ​ក្រោមការ​ដឹកនាំ​ផ្ទាល់ពី ក្រុមប្រឹក្សារដ្ឋចិន បច្ចុប្បន្នធនាគារCDB បានផ្តល់​ហិរញ្ញប្បទាន​ដ​ល់គម្រោង​ធំៗចំនួនពីរ​នៅកម្ពុជា​គឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងព្រលានយន្តហោះ​សៀមរាបថ្មី។ លើសពីនេះទៀត CDB ចាប់អារម្មណ៍​ក្នុងការវិនិយោគ​លើ​អាកាសយានដ្ឋានភ្នំពេញ​ថ្មី និងការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;