សម្តេច ហ៊ុន សែន៖ លុយចេះតែ​បង់ តែ​សំរាម​មិនទាន់ដឹកចេញពីផ្ទះ ហើយពេញតែផ្លូវ

  • 2019-10-25 02:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងមុន​បើក​កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៩ថា ប្រជាពលរដ្ឋ​តែងបង់ថ្លៃសំរាម​ជារៀងរាល់ខែ ប៉ុន្តែ​សំរាម​នៅតែឃើញមាន​ពាសពេញផ្លូវ ហើយ​មានករណីខ្លះ​ឡាន​ក៏មិនបាន​ទៅដឹក​យក​សំរាម​ចេញពីផ្ទះ​ពួកគាត់​ឡើយ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ការ​យកថ្លៃបង់សំរាម នឹងត្រូវដកចេញ​វិក្កយបត្រអគ្គិសនី​វិញហើយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២០​តទៅ។

ជាមួយគ្នា​នោះ សម្តេចក៏បាន​បន្ថែម​ផងដែរថា រាជរដ្ឋាភិបាល​ដកសិទ្ធិគ្រប់គ្រងសំរាម​ពីក្រុមហ៊ុនស៊ីនទ្រី​មកវិញ។ បន្ទាប់មករដ្ឋនឹង​ដាក់ឱ្យដេញថ្លៃជ្រើសរើស​ក្រុមហ៊ុនប្រមូលសំរាមចំនួន​៤ក្រុមហ៊ុន ក្នុងនោះស៊ីនទ្រី​ក៏អាចចូលរួមដេញថ្លៃបានផងដែរ។

សម្តេច​ ហ៊ុន សែន បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ប្រជាពលរដ្ឋ​ភ្នំពេញ គឺគាត់​ទទួល​អំណរសាទរ ព្រោះសំរាម​នៅពេញតែផ្លូវ អាលុយចេះតែបង់។ ដាច់ខែ ភ្លើង (EDC) គេទៅយកលុយ ប៉ុន្តែយក​លុយមក មិនមែនយកតែថ្លៃភ្លើងឯណា យកថ្លៃសំរាម ក្នុងពេលដែលសំរាម​មានទាន់ដឹកយកចេញពីផ្ទះ»៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;