អ៊ីស្រាអែល នឹងសម្រេចក្លាយជាប្រទេសទី៤ជាន់ដីភពព្រះចន្ទឱ្យបាន ២ឆ្នាំទៀត
- 2019-10-25 04:14:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីស្រាអែល នឹងសម្រេចក្លាយជាប្រទេសទី៤ជាន់ដីភពព្រះចន្ទឱ្យបាន ២ឆ្នាំទៀត
ចន្លោះមិនឃើញ
អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ថា នឹងបញ្ជូនយានអវកាសទៅចុះចតនៅផ្ទៃដីភពព្រះចន្ទ នៅក្នុងរយៈពេលជាង ២ឆ្នាំ ៥ខែខាងមុខ បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងចុះចតយានអវកាស Beresheet លើភពនេះ កាលពីខែមេសាកន្លងទៅ។
លោក Ehud Hayun វិស្វករប្រព័ន្ធអវកាសម្នាក់ នៅក្រុមហ៊ុន Isarel Aerospace Industries ដែលជាក្រុមហ៊ុនសង់យានអវកាស បាននិយាយថា៖ «យើងមានមោទនភាព និងរីករាយជាមួយបេសកកម្ម Beresheet។ វាបានធ្វើឱ្យយើងក្លាយជាប្រទេសទី៧ ដែលបានទៅដល់គន្លងភពព្រះចន្ទ និងជាប្រទេសទី៤ ដែលប៉ុនប៉ងចុះចតលើភពនេះ»។
លោកបន្ថែមថា សម្រាប់បេសកកម្មលើកទី២នេះ ក្រុមអ្នកវិទ្យាសាស្រ្តនឹងធ្វើកំណែប្រែប្រព័ន្ធកុំព្យូទ័រឱ្យកាន់តែល្អប្រសើរ ចៀសវាងមិនឱ្យមានបច្ចេកទេស ដែលបណ្តាលឱ្យធ្លាក់ដូចពេលចុះចតកាលពីលើកមុនឡើយ។
បេសកកម្ម Beresheet គឺមានតម្លៃថោកជាងគេ បើប្រៀធៀបនឹងបេសកម្មចុះចតភពព្រះចន្ទរបស់ប្រទេសដទៃ ប៉ុន្តែលោក Ehud Hayun បានព្រមានថា «កាន់តែថោក ប៉ុន្តែក៏កាន់តែមានហានិភ័យផងដែរ»៕