លោក ហ៊ុន ម៉ាណែត៖ ភារកិច្ចកងទ័ពត្រូវការពារ​ជាតិ ការពារ​ទឹកដី​កុំឲ្យខ្មែរវ៉ៃខ្មែរគ្នាឯង

  • 2019-10-28 01:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​និង​ជា​មេ​បញ្ជាការ​កងទ័ព​​ជើងគោក​បានបញ្ជាក់ថា​ "​ភារកិច្ចកងទ័ពត្រូវការពារជាតិ ការពារទឹកដីកុំឲ្យខ្មែរវ៉ៃខ្មែរគ្នាឯង។ ប្រមាណជាង៥០០ ឆ្នាំហើយដែលខ្មែរវ៉ៃខ្មែរ យើង​ត្រូវ​ថែរក្សា​ការពារ​ទឹក​ដី​របស់​យើងឲ្យ​បាន​គង់​វង្ស។ យើង​ត្រូវ​ប្រឆាំង​ដាច់​ខាត​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​ណា​ដែល​ធ្វើ​ឲ្យ​ប្រពល​ខ្មែរ​វ៉ៃខ្មែរ​ដើម្បី​ធ្វើ​បាបខ្មែរ និងបំផ្លាញសុខសន្តិភាព​"​។ ការបញ្ជាក់នេះ​ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ថ្នាក់​បញ្ជាការ​សេនា​ធិការ​កាំ​ភ្លើង​ធំ​ជំនាន់ទី១ និងថ្នាក់មេបញ្ជាការកងអនុសេនាតូច​និងធំ កាំភ្លើងធំ កងទ័ពជើងគោក នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ២០១៩ នៅ​ខេត្តកំពង់ឆ្នាំង។

មេបញ្ជាការកងទ័ពជើងគោក​បានបន្តថា​ ភារកិច្ចស្នូលរបស់កងទ័ពគឺការពារជាតិ និង​ប្រជាជន​ការ​ពារ​សន្ដិសុខ និងការរីកចម្រើនដែលប្រជាជនចង់បានទាំងផ្លូវកាយ និងផ្លូវចិត្ត គឺ​សន្តិភាព​ដែល​យើង​មាន​រាល់ថ្ងៃ។ ដូច្នេះ សូមគាំទ្រចំពោះការប្ដេជ្ញាចិត្តតបស់នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំង​អស់ក្នុងការចូលរួមទប់ស្កាត់មិនឱ្យបាត់បង់សុខសន្តិភាពដែលយើងមាន។ កង​កម្លាំង​ប្រដាប់អាវុធ គឺជាកងកម្លាំងថែរក្សាសុខសន្តិភាព។

ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត បានបន្តទៀតថាកុំឲ្យមនុស្សមួយក្តាប់តូច បំផ្លាញ​សេចក្តី​សុខ​ប្រជាជន​ជាង ១៦លាននាក់។ ត្រូវឱ្យប្រជាជនសប្បាយរីករាយនៅក្នុងថ្ងៃបុណ្យទាន។ ធម្មតា​បញ្ហា​ជីវភាព​រស់នៅ បញ្ហាការងារនៅកន្លែងការងារ តែងតែមាន ប៉ុន្តែកុំឱ្យបាត់បង់នូវម្ចាស់ការ ត្រូវ​យល់​ដឹង​ថា​ថាគោលការណ៍របស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ចំពោះកងកម្លាំងប្រដាប់អាវុធ ការកសាងកងទ័ពក៏ដូចជាយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទាំងអស់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;