ក្រសួង​ប្រាប់​អាកាសធាតុ​កម្ពុជា នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ចាប់​ពី​ដើម​ខែ វិច្ឆិកា​

  • 2019-10-28 01:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជួន​ដំណឹង​បន្ថែម​ពី​ស្ថាន​ភាព​អាកាស​ធាតុ​តាម​រយះ​ការ​តាម​ដាន​នូវ​លក្ខណៈ​អាកាសធាតុ​ជា​ប្រចាំ​ក្នុង​តំបន់ និង​ដោយ​ឡេក​សម្រាប់​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖

  • មាន​សម្ពាធ​ទាប​សកម្ម​មួយ (Active Low Pressure) កំពុង​ចូល​មក​ដល់​សមុទ្រ​ចិន​ចាង​ត្បូង​។

  • សម្ពាធ​សកម្ម​នេះ និង​វិវត្ត​ខ្លួន​ជា​លំដាប់​ទៅ​ជា​កូន​ព្យុះ (Tropical Strom) ទី ២២ ដែល​អាច​មាន​ឈ្មោះ ម៉ាត់​ម៉ូ (MATMO) ចូល​ដល់​ភាគ​ខាង​ត្បូង វៀតណាម នៅ​ថ្ងៃ​ទី​៣១ ខែតុលា។ ហើយ​ព្យុះ​នេះ​នឹង​បន្ថយ​ឥទ្ធិពល​ទៅ​ជា​សម្ភាធ​សកម្ម (Active Low) រួច​ចូល​មក​កម្ពុជា​យើង​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ១ វិច្ឆកា។

ស្ថាន​ភាព​នេះ​ធ្វើ​ឲ្យ ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ៧ ខែ​វិច្ឆិកា បណ្ដាល​រាជធានី​ខេត្ត​នានា នឹង​មាន​ភ្លៀង​ធ្លាក់ រាយប៉ាយ​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន៖

  • តំបន់​វាល​ទំនាប​កណ្ដាល តំបន់​មាត់​សមុទ្រ និង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន។
  • បណ្ដាល​ខេត្ត​ដទៃ​ទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ។

អាស្រ័យ​ស្ថាន​ភាព​បែប​នេះ សូម​បងប្អូន​ប្រជា​ពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រល់​សមុទ្រ​ខ្លាំង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;