កម្ពុជា ត្រៀមបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២

  • 2019-10-28 03:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បង្ហាញ​ក្តីរំពឹងថា ការបើកការដ្ឋាន​សាងសង់ផ្លូវជាតិលេខ២ និងលេខ២២ គ្រោងនឹងធ្វើឡើង​នៅក្នុង​អំឡុងខែ​វិច្ឆិកា ឬខែធ្នូ ឆ្នាំ​២០១៩​ខាងមុខ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពេល​លោកចុះ​ត្រួតពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះថា៖ «**ក្រុមហ៊ុនកូរ៉េ គេកំពុងតែរៀបចំ​បញ្ជូន​គ្រឿងចក្រមក ហើយ​យើងខ្ញុំ​សង្ឃឹមថា នឹង​បើកការដ្ឋាននៅខែ១១ ឬខែ១២ ជាពិសេស​យើងសុំពេលវេលា​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**»។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ។

រូបថត៖ Google Map

កាលពីថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ក្រុមហ៊ុន​កូរ៉េ Hanshin Engineering and Construction Co., Ltd លើ​កិច្ចសន្យា​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិនេះ។ គម្រោង​នេះ គឺ​ស្ថិតក្រោម​ឥណទាន​ពី​ធនាគរ​នីហរ័ណអាហរ័ណ​កូរ៉េ (Export-Import Bank of Korea) នៃមូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប ៥៦ ១០០ ០០០ ដុល្លារ​អាមេរិក (Loan Agreement)។ ដោយ​ឡែក​ពិធីចុះហត្ថលេខា​ថ្ងៃនេះ គឺមាន​ទំហំទឹកប្រាក់សរុប​ចំនួន ៤៥ ៧៥០ ០០០​ដុល្លារ​អាមេរិក៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;