សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ជួប​គ្នា​សម្រេច​បង្កើតក្រុមការងារបង្រួបបង្រួម

  • 2019-10-31 02:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុនការធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មេ​ដឹក​នាំ​នៃគណបក្សទាំងពីរ គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកញឹក ប៊ុនឆៃ បាន​ជួប​គ្នា​ ដើម្បីជជែកពិភាក្សាអំពីការបង្រួបង្រួមរវាងគណបក្សរាជានិយមទាំងពីរឲ្យទៅជាគណបក្សតែមួយ ស្ថិតនៅក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅ​ក្នុង​ភោជនីយ៍​ដ្ឋាន​មួយ​ក្នុងរាជធានីភ្នំពេញ ។

នៅក្នុងជំនួបនេះ ភាគី​ទាំង​ពីរ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្រួប​បង្រួម​គ្នា​ឡើង​វិញ​រវាង​អ្នក​រាជា​និយម និងអ្នក​សីហនុនិយមនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយ​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​ដោយ​ម្ខាង​មានសមាសភាពចំនួនបីរូប ដើម្បីពិនិត្យលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង រួម​ទាំង​គោល​ការណ៍​មួយ​ចំនួនទៀត ដើម្បីជៀសវាងកុំឲ្យបញ្ហាដូចលើកមុនៗ។

លោកញឹក ប៊ុនឆៃ បាន​ដាក់​សមាសភាព​ក្រុមការងារ​ចំនួន​បីរូប​ថ្វាយ​សម្តេច​ក្រុម​ព្រះ​រួចរាល់​អស់​ហើយ មាន​ដូចជាៈ លោកអ៊ុំ សុមន្ថា អនុប្រធានគណបក្ស លោកសុខ វិសាល អគ្គ​លេខាធិការ​គណបក្ស និងលោករស់ ឆេង នាយកខុទ្ទកាល័យគណបក្សខ្មែររួបរួមជាតិ។ ចំណែក​សមាសភាព​ក្រុមការងារខាងគណបក្សហ៊្វុនស៊ិនប៉ិច ចំនួនបីរូប គឺអាច​មាន​លោក​ ហេង ចន្ថា លោក​ឆឹង ចំរើន និងលោកផាន់ សុធី។ ប៉ុន្តែសមាសភាពបីរូបនេះ សម្តេចក្រុមព្រះ នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយទេ។

លោកញឹក ប៊ុនឆៃ គណបក្សខ្មែររួបរួមជាតិបានថ្លែងប្រាប់ខ្លីៗថា ការ​ជួប​គ្នារ​វាងរូប​លោក​ជា​មួយ​សម្ដេច​ក្រុម​ព្រះ គឺផ្តោតសំខាន់ទៅលើការបង្រួបបង្រួមគ្នារវាងគណបក្សទាំងពីរ ដើម្បី​ច្របាច់​បញ្ចូល​គ្នា។ នៅពេលបង្កើតក្រុមការងារទាំងពីររួច គឺនឹងចាប់ផ្តើមជជែកការងាររៀបចំបញ្ចូលគ្នា និងពិនិត្យមើលវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។

លោកបានបញ្ជាក់ថា ការបញ្ចូលគ្នាលើកនេះ អត់ធ្វើដូចបីលើកមុនៗទេ ហើយ​មាន​ប៉ុន្មាន​ដាក់​ចូល​គ្នា​ទាំង​អស់ ហើយយកទៅធ្វើការជ្រើសរើស ហើយសំខាន់យើងបានយកគោលការណ៍ប្រាំចំណុច។ទី១.យកអ្នកដែលស្មោះត្រង់ជាមួយគណបក្ស និងស្មោះត្រង់ជាមួយសម្តេចក្រុមព្រះ, ទី២.ជ្រើស​រើស​អ្នក​មាន​សមាសភាព និងបទពិសោធនក្នុងការដឹកនាំ,ទី៣.លទ្ធភាព, ទី៤.ប្រជាប្រិយភាព និងសកម្មភាព និងទី៥.អ្នកដែលមានជំហររួបរួម ពីព្រោះអ្នកខ្លះមានជំហរមិនរួបរួមទេ។

ហើយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃ គឺធ្វើយ៉ាងម៉េចឲ្យមមានប្រជាធិបតេយ្យ នៅ ក្នុង ការ គ្រប់គ្រង គណបក្ស តាមបែបប្រជាធិបតេយ្យ កុំឲ្យបក្ខពួកនិយម ក្រុមគ្រួសារនិយមកុំឲ្យមានអំពើពុករលួយ ។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា ការរួបរួមគ្នានេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ឲ្យ​សម្តេច​ក្រុម​ព្រះ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងសមាសភាពផ្សេងទៀត រង់ចាំការជជែកគ្នាបន្តទៀត។ លោក​សង្ឃឹមថា ការរួបរួមរវាងគណបក្សទាំងពីរ គឺលែងបែកបាក់គ្នាដូចលើកមុនៗទៀតហើយ គឺ​សំខាន់​មេដឹកនាំដែលជាប្រធានមានជំហររួបរួម។ ហើយ​ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​មានជំហរស្មោះត្រង់ មានជំហររួបរួម និងមានសមាសភាព។

គួរបញ្ជាក់ថា ការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរនេះ បាន​កើត​ឡើង​បន្ទាប់​ពី​ជំនួប​រវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចំនួនបួនលើក គឺនៅថ្ងៃទី១៣-១៨-២៤ ខែតុលា ឆ្នាំ២០១៩ នៅ​ដំណាក់​វាលស្បូវ។ ហើយលើកទី៤ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រុមព្រះ និង​លោក​ញឹក ប៊ុនឆៃ បានជួបគ្នាម្តងទៀត។ ដោយ​នៅ​ក្នុង​ជំនួប​សម្តេច​ក្រុម​ព្រះ​មាន​គំនិត​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​បង្រួប​បង្រួម​អ្នក​រាជា​និយម និងអ្នកសីហនុនិយមឡើងវិញ៕

អត្ថបទ៖ កុសល

;