នាយ ធុង បញ្ចេញ​ហេតុផលឡើង​គីឡូ​ដូច​ទឹក​បាក់​ទំនប់ ពី ៥៩ ទៅ​ជាង​២០០​គីឡូក្រាម

  • 2019-10-31 02:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ឆ្នាំ ២០០០ លោក ម៉ាត់ ចាន់​ថន ហៅ នាយ​ធុង មាន​ទម្ងន់​ត្រឹម​តែ​៥៩​គីឡូ​​ក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់​តាំង​ពី​នាយ​ចូល​បម្រើការ​នៅ​ភោជនីយដ្ឋាន​មួយ ភ្ញៀវ​ស្គាល់​ហៅ​ផឹក​ស៊ី​ញឹក​ញាប់​ឥត​ដែន​កំណត់ ធ្វើ​ឲ្យ​គីឡូ​តារា​កំប្លែង​រូប​នេះ​​ចាប់​ផ្ដើម​ឡើង​​គីឡូ​ជា​បន្តបន្ទាប់ និង​កាន់​បន្ត​ឡើង យ៉ាង​គំហុក ពេល​ក្លាយ​ជា​អ្នក​សិល្បៈ បច្ចុប្បន្ន​នាយ​មាន​ទម្ងន់​រហូត​ដល់​ទៅ​២២០ គីឡូ​ឯណោះ​នា​ពេល​បច្ចុប្បន្ន។

នាយ ធុង បាន​រៀបរាប់​ឲ្យ​ដឹង​ថា បើ​និយាយ​ពី​ការ​ពិសា​អាហារ​វិញ នាយ​ទទួល​ទាន​ដូច​មនុស្ស​ទូទៅ​ទេ គឺ​១​ចាន​ទៅ​២​ចាន ក្នុង​១​ពេល​ដូច​គ្នា ប៉ុន្តែ​បើ​ផឹក​ទឹក​វិញ​នាយ អាច​និយាយ​បាន​ថា ផឹក​ច្រើន​ជាង មនុស្ស​ទូទៅ។ មួយ​វិញ​ទៀត ដោយ​នាយ​ធ្វើ​ការ​ពេល​យប់​ផង ការ​ញាំ​អាហារ ឬ​ផឹក​ស៊ី គឺ​ភាគ​ច្រើន​ប្រព្រឹត្តទៅ​នៅ​​ពេល​យប់ ទាំង​នេះ​គឺ​ជា​ហេតុ​​ងាយ​នឹង​ឡើង​គីឡូ​ណាស់។ យ៉ាង​ណា ទាំង​នេះ​ជា​អ្វី មិន​អាច​ចៀសវាង​បាន​ឡើយ ព្រោះ​ជា​ការងារ​រក​ចំណូល​មួយ​របស់​នាយ។

នាយ​​លើក​ឡើង​ទៀតថា ទោះ​បី​ជា​នាយ​​បច្ចុប្បន្ន​មាន​ទម្ងន់​​រហូត​ដល់​ទៅ​២២០​គីឡូ​ក្រាម មើល​ទៅ​ហាក់​ពិបាក​ក្ដី ប៉ុន្តែ​សុខភាព​​របស់​នាយ មាន​សភាព​ធម្មតា​មិន​មាន​ជំងឺ​​​ធំ​ដុំ​​ប្រចាំ​កាយ ដូច​ជា​ទឹក​នោម​ផ្អែម លើស​ជាតិ​ស្ករ ឬ​លើស​ជាតិ​អាស៊ីត គួរ​ឲ្យ​បារម្ភ​ឡើយ ។

កន្លង​មក​មាន​ការ​ណែនាំ​ឲ្យ​​ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ឲ្យ​នាយ ​សម្រក​គីឡូ​ដោយ​វិធី​ជា​ច្រើន ដូច​ជា ការ​ហាត់​ប្រាណ ញ៉ាំ​ថ្នាំ​សម្រក ឬ អាហារ​​​បំប៉ន ជា​ដើម ប៉ុន្តែ​នាយ​​​មិន​ទាន់​សាក​ល្បង បច្ចុប្បន្ន​​បាន​​​ជ្រើសរើស តែ​វិធី​ទៅ​ស្ទីម សូណា ឬ​ឆ្ពុង តែ​ប៉ុណ្ណោះ។

ទោះបី​ជា​សុខភាព​រាល់​ថ្ងៃ​មិន​ទាន់​ចោទ​​ជា​បញ្ហា នាយ​ធុង​លើក​ឡើង​ថា ខ្លួន​ក៏​មាន​ការ​បារម្ភ​ផង​ដែរ ខ្លាច​ទៅ​ថ្ងៃ​អនាគត គីឡូ​កាន់​តែ​ឡើង​ថែម​ទៀត ហើយ​កំពុង​តែ​រក​វិធិ​ទប់​ទល់ ក្នុង​នោះ ហោច​ណាស់ បើ​មិន​ស្រក ក៏​ត្រូវ​ធ្វើ​យ៉ាង​ណា ​កុំ​ឲ្យ​ឡើង​ថែម​ទៀត​គឺ​បាន​ហើយ។

ងាក​មក​ការងារ​សិល្បៈ​វិញ អាច​និយាយ​បាន​ថា ដោយសារតែ​រូបភាព​រាង​ធាត់​នេះ​ហើយ ជា​ចំណែក​មួយ ដែល​ធ្វើ​ឲ្យ​មហាជន​ឆាប់​ស្គាល់​នាយ។ បច្ចុប្បន្ន​នាយ​ធុង មាន​ទីផ្សារ​ខ្លាំង​ផង​ដែរ​លើ អាជីព​ជា​តារា​កំប្លែង ដោយសារ​តែ​មាឌ​របស់​ខ្លួន​នេះ។

តារា​មាន​យក្ស​វ័យ​២៨​ឆ្នាំ​រូប​នេះ​ប្រាប់​ថា ខ្លួន​មាន​ទីផ្សារ​សម្ដែង​ក្នុង​ក្រុម​កំប្លែង​រហូត​ដល់​ទៅ​២ក្រុម គឺ​ក្រុម នាយ​ខាត់​ចំរើន ជា​មួយ​នាយ ស្វិត ដែល​ភាគ​ច្រើន​សម្ដែង​នៅ My TV កម្មវិធី"​ពេញ​ចិត្ត​ឬ​អត់" និង​មួយ​ក្រុម​ទៀត គឺ​​ក្នុង​​ក្រុម​នាយ​ក្រឹម នៅ​ទូរទស្សន៍​បាយ័ន​កម្មវិធី "ផ្ទះ​សំណើច" រៀងរាល់​ចុង​សប្ដាហ៍៕

អត្ថបទ៖ ទារិកា

;