លោក ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ការងារ​ជា​មួយ​អនុរដ្ឋមន្ត្រី​ការពារប្រទេស​វៀតណាម

  • 2019-10-31 04:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កងទ័ព​ជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តម​សេនីយ៍ឯកបម្រុង ឡេ ជៀម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បី​ពង្រឹង​ចំណង​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ កាល​ពី​ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៩។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេសវៀតណាមអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើការងារ​ គ្រប់គ្រង និង​ការការពារព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋា​ភិបាល និង​ក្រសួងការពារប្រទេសវៀតណាមចំពោះការជំរុញ គាំ​ទ្រ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​ល្អនេះ និង​បាន​ស្នើ​ឱ្យ​មាន​គាំ​ទ្រ​បន្ថែម​ទៀត​លើ​វិស័យ​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស។

ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ជោគ​ជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជា​ពិសេស​រវាង​បញ្ជាកា​រដ្ឋាន​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួង​ការពារ​ប្រទេសវៀតណាម និង​បាន​បញ្ជាក់​អំពី​ការ​បន្ត​ជួយ​លើការ​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ធនធានមនុស្ស ព្រមទាំងបន្តជំរុញពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;