បងប្អូន​របស់​សព​នារី​អង់គ្លេស និយាយ​យ៉ាងណា​ខ្លះ ក្រោយ​រក​ឃើញ​សាកសព​ម្សិលមិញ?

  • 2019-11-01 02:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកសព​របស់​នារី​ជនជាតិ​អង់គ្លេស ឈ្មោះ Amelia Bambridge ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃទី​៣១ ខែ​តុលា​ម្សិលមិញនេះ។ ក្រោយ​ការ​រកឃើញ​នេះ បងប្រុស និងប្អូនស្រី​របស់​សព បាន​បង្ហាញ​ការ​សោក​សង្រេង​យ៉ាងខ្លាំង។

Amelia Bambridge
លោក Harry Bambridge បងប្រុស​របស់​ Amelia បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «ខ្ញុំទើបតែឃើញនាង (សាកសព) ហើយ​ខ្ញុំអាច​បញ្ជាក់​បាន​ថា ពិតជា​ប្អូនស្រី​របស់ខ្ញុំមែន»។ លោក​បាន​សុំទោស​ចំពោះ​គ្រួសារ និងមិត្តភក្តិ​របស់​នាង​ទាំងអស់ ដែល​លោក​មិនអាច​នាំ​ប្អូនស្រី​ត្រឡប់​ទៅវិញ​ទាំងនៅមានជីវិត​បានឡើយ។
លោក Harry Bambridge

លោក​បន្តថា៖ «យើងនឹង​ជួបគ្នានៅឋានសួគ៌»។

ចំណែក Sharon Schulters ដែល​ត្រូវជាប្អូនស្រី​របស់​ជនរងគ្រោះ បាន​ឱ្យដឹង​ថា រូបនាង​បាន​ទទួល​នូវការបញ្ជាក់​ដ៏រន្ធត់អំពីដំណឹងរបស់​បងស្រីនាង Amelia ដែលបាន​រកឃើញ​សាកសព។ «ឥឡូវ​យើងត្រូវតែ​យក Amerlia របស់​យើង​ត្រឡប់​មកផ្ទះ​នៅប្រទេសអង់គ្លេស​វិញ ដូច្នេះ​យើងអាចឱ្យ​វិញ្ញាណក្ខន្ធរបស់គាត់​បាន​ទៅសោយសុខ​ក្នុងសុគតិភព»៕

ចុចអាន៖ មុនរកឃើញ! ឪពុក​សព​នារីអង់គ្លេស បាន​និយាយបែបនេះរួចហើយ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;