ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង ធ្លាក់ចូលសមុទ្រ​ដែល​កំពុង​មានជម្លោះជាមួយជប៉ុន

  • 2019-11-01 06:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដែលដឹកមនុស្ស៧នាក់ បាន​ធ្លាក់ចូលសមុទ្រ នៅជិត​ប្រជុំកោះ Dokdo ដែល​កំពុងមានជម្លោះជាមួយជប៉ុន ក្នុងសមុទ្រជប៉ុន កាលពីយប់មិញ។ នេះបើតាមការចុះផ្សាយរបស់ Yonhap News នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ។

រូបតំណាង
ការធ្លាក់នេះ ក្នុងអំឡុងពេលបំពេញ​បេសកកម្មសង្គ្រោះមួយ។ អ្នកនៅលើឧទ្ធម្ភាគចក្រ រួមមាន អ្នកសង្គ្រោះ ៥នាក់ អ្នកនេសាទម្នាក់ និង​ជនស៊ីវិលម្នាក់។ កូរ៉េខាងត្បូង​បាន​បញ្ចេញ​នាវាចម្បាំង ឧទ្ធម្ភាគចក្រ និងទូកនេសាទ​ ដើម្បី​ស្វែងរកជនរងគ្រោះ។

ឧទ្ធម្ភាគចក្រ​ម៉ាក H225 ដែលបាន​ធ្លាក់នេះ ផលិតដោយ​ក្រុមហ៊ុនបារាំង ដោយវា​ជាប្រភេទសម្រាប់​ប្រើប្រាស់​ក្នុងប្រតិបត្តិការសង្គ្រោះ អាចហោះបានចម្ងាយឆ្ងាយ និង​ធន់​នឹងគ្រប់អាកាសធាតុទាំងអស់។ ឧទ្ធម្ភាគចក្រ​នេះ ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ក្រសួង​ពន្លត់អគ្គិភ័យ របស់​កូរ៉េខាងត្បូង កាលពីឆ្នាំ​២០១៦៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;