​Messi ​ប្រាប់​ត្រង់ៗ​ថា "នឹក Ronaldo ​កាល​លេង​នៅ​អេស្ប៉ាញ”

  • 2019-11-02 04:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​រូប​គេ​នឹក​នា​ដល់អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ Cristiano Ronaldo ​ដែល​ធ្លាប់​ជា​គូ​ប្រជែង​របស់​ខ្លួន កាល​លេង​នៅ​ទឹក​ដី​អេស្ប៉ាញ​ក្នុង​លីគ Laliga។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ដោយ Messi ​ក្នុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ FM Club 947 ​ក្នុង​ប្រទេស​អាហ្សង់​ទីន។

Messi និង Ronaldo ក្នុងជំនួប El Clasico ឆ្នាំ ២០១៧ | រូបភាព៖ goal
​ខ្សែ​ប្រយុទ្ធ​ក្លឹប FC Barcelona រូប​នេះ​បាន​បន្ថែម​ទៀត​ថា "​ខ្ញុំ​តែង​គោរព​ក្លឹប Juventus ។ ពួក​គេ​មាន​ក្រុម​បាល់​ទាត់​ដ៏​អស្ចារ្យ​មួយ ជាពិសេស​ពេល​ដែល​មាន​វត្តមាន Ronaldo ​ហើយ​ថែម​ទាំង​អាច​វាយ​បក​យក​ឈ្នះ​ក្លឹប Atletico Madrid ​ធ្វើ​ឲ្យ​ក្រុម​​កាន់​តែ​មាន​ភាព​ជឿជាក់ និង​ជា​បេក្ខភាព​ឈាន​មុខ​ក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​និង​ឈ្នះ​ពាន​រង្វាន់ UCL រដូវ​កាល​នេះ។" តែ​យ៉ាង​ណា​ Messi ​សង្ឃឹម​ថា ​ក្លឹប FC Barcelona ក៏​នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា ហើយ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត។
Messi និង Ronaldo ក្នុងជំនួប El Clasico | រូបភាព៖ goal

​​នៅ​ពេល​ដែល​ពិធីករ​សួរ​ថា តើ Messi គិត​ថា នរណា​ជា​កីឡាករ​ល្អ​បំផុត​? Messi ​ឆ្លើយ​ថា "ខ្ញុំ​គិត​ថា Neymar, [Kylian] Mbappe, [Eden] Hazard, Luis Suarez និង [Sergio] Aguero សុទ្ធ​តែ​ជា​កីឡាករ​ល្អ​​ជាង​គេ​ពេល​បច្ចុប្បន្ន”៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;