ទឹក​ផ្លែ​ឈើ​ ៥ មុខ ​ផឹក​ហើយ​ជួយ​ក្បាល​ពោះ​ប៉ោង​ប្រែ​ជា​សំប៉ែត​

  • 2019-11-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាល​ពោះ​រាប​ស្មើ​ សិចស៊ី​ ស្លៀក​ពាក់​អី​ក៏​សម​​ ជា​ក្តី​ស្រមៃ​របស់​មនុស្ស​ស្រី​គ្រប់​គ្នា​។​ តែ​ទាស់​ត្រង់​ថា​ម្នាក់​ៗ​អត់​ពេល​ ខ្ជិល​ហាត់​ប្រាណ​ មិន​អាច​តប​អាហារ​បាន​។ មោះ​ឈប់​បារម្ភ​ ថ្ងៃ​នេះ​ កញ្ញា នឹង​ណែ​នាំ​ទឹក​ផ្លែ​ឈើ​ ៦ មុខ​ ងាយ​ស្រួល​ធ្វើ មិន​ពិបាក​ញ៉ាំ​ និង​អាច​ជួយ​សម្រក​ក្បាល​ពោះ​របស់​យើង​បាន​ទៀត។​

១. ទឹក​ផ្លែ​ឪឡឹក

ឪឡឹក​ជា​ផ្លែ​ឈើ​ម៉្យាង​ដែល​យើង​គួរ​តែ​ញ៉ាំ​ ដោយ​សារ​វា​ងាយ​ស្រួល​ញ៉ាំ​ស្រស់​​ ឬ​អាច​លាយ​ជា​មួយ​គ្រឿង​ផ្សំ​ផ្សេង​ក៏​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​អាច​ជួយ​បំបាត់​ការ​ស្រេក​ទឹក​ និង​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​លើ​ក្បាល​ពោះ និង​មាន​កាឡូរី​ទាប​ទៀត​ផង​។​

២. ទឹក​ក្រូច

ក្រូច​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ មិន​ងាយ​ធ្វើ​ឲ្យ​អាល្លែកហ្ស៊ី​ដូច​ផ្លែ​ឈើ​ផ្សេង​។​ ងាយ​ស្រួល​រក​ តែ​មាន​អត្ថប្រយោជន៍​ច្រើន​ យក​ល្អ​គួរ​តែ​ច្របាច់​ញ៉ាំ​ស្រស់​ ដោយ​មិន​ចាំ​បាច់​ថែម​ស្ករ​ទេ​ បើ​មិន​អ៊ីចឹង​អាច​ធ្វើ​ឱ្យ​យើង​ធាត់​ដោយ​សារ​ស្ករ​បាន​។​

៣. ទឹក​ផ្លែ​គីវី

ផ្លែ​នេះ​មាន​រសជាតិ​ជូរ​ ហើយ​ផ្អែម​ ដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​រសជាតិ​របស់​វា​។​ គីវី​សម្បូរ​ដោយ​ជាតិ​សរសៃ​ច្រើន​។​ ចំណែក​គ្រាប់​តូច​ៗ​ពណ៌​ខ្មៅ​​​របស់​វា​​មាន​ជាតិ​សរសៃ​ខ្ពស់​ ពេល​ញ៉ាំ​ហើយ​ធ្វើ​ឱ្យ​ឆ្អែត​បាន​យូរ​ និង​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​។​

៤. ទឹក​ផ្លែ​ម្នាស់

នៅ​ក្នុង​ម្នាស់​ មាន​អង់ស៊ីម​ Bromelain ច្រើន​ ដែល​ជា​សារធាតុ​ជួយ​រំលាយ​ប្រូតេអ៊ីន​ ដែល​ពិបាក​រំលាយ​ មាន​អាការៈ​ហើម​ពោះ​ និង​ជួយ​ទៅ​រំលាយ​អាហារ​ដែល​ពិបាក​រំលាយ​បាន​យ៉ាង​ល្អ​។​

៥. ផ្លែ​ប៊ឺរ

ផ្លែ​ប៊ឺរ​សម្បូរ​ដោយ​ខ្លាញ់​មិន​ឆ្អែត​ ដែល​ល្អ​ចំពោះ​រាង​កាយ​ និង​ជួយ​កម្ចាត់​ខ្លាញ់​មិន​ល្អ​ចេញ​ពី​រាង​កាយ​ និង​ជួយ​ធ្វើ​ឱ្យ​ក្បាល​ពោះ​រាប​ស្មើ​បាន​៕​

ប្រភព៖ jelly ប្រែ​សម្រួល៖ សរ សុគន្ធី

;