មូលហេតុដែលប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបានអាវបាល់ទាត់លេខ២១ខុសគេ ពីមេ FIFA
- 2019-11-04 07:30:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបានអាវបាល់ទាត់លេខ២១ខុសគេ ពីមេ FIFA
ចន្លោះមិនឃើញ
លោក Gianni Infantino ប្រធានសមាគមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រគល់អាវកីឡាករបាល់ទាត់ជូនមេដឹកនាំអាស៊ាន ក្រោយពិធីចុះហត្ថលេខាមួយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។ ក្នុងនោះគឺមានអាវលេខ៩ សម្រាប់ប្រគល់ជូនប្រមុខរដ្ឋាភិបាល និងលេខ១០ សម្រាប់ប្រមុខរដ្ឋ ដោយឡែកអាវលេខ២១ ដែលប្រគល់ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី គឺជាអាវលេខពិសេស។
ម្យ៉ាងវិញទៀត លោក ចូកូ វីដូដូ គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា FIFA បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាលើកដំបូងជាមួយអាស៊ាន ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀតក្នុងពិភពលោក៕
ប្រភព៖ Jakarta Globe