ព្យុះ​ដែល​ជា​ឈ្មោះខ្មែរ​មួយ នឹង​មកដល់​កម្ពុជា នៅអំឡុងបុណ្យ​អុំទូក

  • 2019-11-06 01:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានឱ្យ​ដឹងថា ព្យុះ​ទី២៤ ឈ្មោះ ណាគ្រី (NAKRI) ដែល​ជា​ឈ្មោះ​របស់​កម្ពុជាបានដាក់ នឹង​បក់ចូល​ប្រទេស​វៀតណាម នៅចំណុច​លើ​ខេត្តញ៉ាត្រាង នាយប់ថ្ងៃទី៩ ឆ្លងចូល​ថ្ងៃទី១០ ខែវិច្ឆិកា។ ព្យុះ​នេះ​នឹង​ថមថយ​ឥទ្ធិពល​ជាបន្តបន្ទាប់ រួចចូលមកដល់​កម្ពុជា ក្នុង​កម្រិត​ជាសម្ពាធទាប (Low) នៅថ្ងៃទី១០ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា ពោលគឺ​ស្ថិតក្នុងអំឡុងថ្ងៃបុណ្យអុំទូក។

ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យ៖

១. ចាប់​ពីថ្ងៃទី ៧-១៣ ខែវិច្ឆិកា៖ បណ្តាខេត្ត​ក្រុងនានា​នៅភាគខាងក្រោម និង​តំបន់មាត់សមុទ្រ នឹង​អាចមានភ្លៀងតិចតួច។

២. ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា៖ បណ្តា​ខេត្ត​នៅភាគកណ្តាល​ខាងជើង និង​ខ្ពង់រាបឦសាន នឹង​អាចមានភ្លៀង​តិចតួច។ បន្ទាប់មកនៅថ្ងៃទី១០-១១ ខែវិច្ឆិកា នឹង​អាចមានភ្លៀង​តិចទៅមធ្យម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;