សម្តេច ហ៊ុន សែន៖ អាស៊ាន​នឹងបង្កើត​ក្រុមបាល់ទាត់មួយ ដែលមាន​កីឡាករមកពី​គ្រប់​ប្រទេស​ជា​សមាជិក

  • 2019-11-06 02:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ឱ្យដឹងថា អាស៊ាន​នឹង​បង្កើតជាក្រុមបាល់ទាត់មួយ ដែលមាន​កីឡាករ​មកពីគ្រប់ប្រទេសជា​សមាជិក ដើម្បី​ចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup ខណៈតំបន់អាស៊ាន នឹងត្រូវយកធ្វើជាម្ចាស់ផ្ទះ​នៃការប្រកួតបាល់ទាត់ពិភពលោកនេះ នាថ្ងៃអនាគត។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​បើកសន្និសីទ អគ្គព្រះរាជ​អាជ្ញាអាស៊ាន-ចិន លើកទី១២ នៅខេត្តសៀមរាប នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​បញ្ជាក់​យ៉ាងដូច្នេះថា៖ «**ឥឡូវនេះ អាស៊ាន​មានចំណុចរួមមួយត្រង់ថា អាស៊ាន​នឹង​ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាត់ទាត់​ពិភពលោក World Cup។ នេះ​ជាអត្តសញ្ញាណ​របស់​អាស៊ាន ដែលទើបនឹង​ចុះហត្ថលេខារវាង​អាស៊ាន​ជាមួយ FIFA កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងបាងកក ដែល​អាចចាត់ទុកថា ពេលនោះ​ប្រទេស​ទាំងអស់ នៅក្នុងអាស៊ាន នឹង​ក្លាយទៅជាកន្លែងតែមួយសម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ហើយ​អាចអាស៊ាន នឹង​អាច​បង្កើតជា Team បាល់ទាត់​មួយ ទៅប្រកួតជាមួយប្រទេសដទៃ។ កម្ពុជា អាចមានម្នាក់ ថៃអាចមាន២នាក់ វៀតណាម អាចមាន ២នាក់ ហើយពីប្រទេសនានាចូល**»៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;