សម្តេច ហ៊ុន សែន ដាក់ចេញ​អនុសាសន៍ពីរ​ចំណុច​សំខាន់​សម្រាប់ថ្ងៃ​អុំទូក​

  • 2019-11-07 03:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ ហ៊ុន សែន នៅព្រឹក​នេះ​បាន​ផ្ដល់អនុសាសន៍​ទាក់ទង​នឹង​រឿង​សំរាម និង​បញ្ហា​ជំងឺអេដស៍ សម្រាប់​ឱកាស​ពិធី​បុណ្យ​អុំទូក​ខាង​មុខនេះ​ដោយបាន​ដាស់តឿន​ក្រុម​កីឡាករ​ឲ្យ​មាន​ការយល់​ដឹងពីជំងឺអេដស៍ និង​រំឭក​ដល់​ស្ថានប័ន​ពាក់​ព័ន្ធ​រឿង​គ្រប់​គ្រង​សំរាម​ឲ្យ​បាន​ល្អ​។​

(រូបភាព៖ ហ្វេស​ប៊ុក​សម្តេច ហ៊ុន សែន)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​សម្តេច ហ៊ុន សែន​ នាព្រឹក​នេះ​បាន​សរសេរថា​៖ «អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាពសហព័ន្ឋយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមឲ្យ​បានហ្មត់ចត់នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃទី ១០ ១១ ១២ ខែ​វិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូក»។

ប្រ​ភព​ឲ្យដឹងទៀតថា​សម្តេច​ក៏បាន អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារហើយត្រូវទុកសំរាមក្នុងធុងសំរាម។

ចំណុច​មួយ​ទៀត​ដែរ​សម្តេច​ក៏បាន​ណែនាំ​កីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី១០ដល់ ១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ត្រូវមាន​ការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់​អំពីជំងឺឆ្លងកាចសាហាវអេដសស៍ ដោយថា​កុំនាំជំងឺអេដស៍ពីភ្នំពេញត្រឡប់ទៅឲ្យ​ប្រពន្ឋនៅផ្ទះ។

ប្រ​ភព​ខាង​លើ​សរសេរ​បន្តថា៖ «ទន្ទឹមនឹងនេះ សូមគណៈកម្មការដែលគ្រប់គ្រងក្រុមកីឡាករករអុំទូករបស់ខ្លួនយកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មានរំលឹកបន្ថែមចៀសវាងកុំឲ្យ​បងប្អូនកីឡាករសប្បាយលង់ខ្លួននាំជំងឺអេដស៍ដល់ប្រពន្ឋកូននិងក្រុមគ្រួសារ»៕​

អត្ថបទ៖ ទូច សុខា

;