ក្រសួង ប្រាប់​ពី​ស្ថាន​ភាព​អាកាស​ធាតុ​នៅ​ភ្នំពេញ​អំឡុង​ពេល​បុណ្យអុំទូក

  • 2019-11-08 04:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ព្យុះ​ទី ២៤ ឈ្មោះ ណាគ្រី ដែល​បច្ចុប្បន្ន កំពុង​ស្ថិត​នៅ​សមុទ្រ​ចិន​ខាង​​ត្បូង​ក្បែរ​ប្រទេស​វៀតណាម ​នឹង​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិសម្ពាធ (TD) រួច​ទៅ​ជា​សម្ពាធ​ទាប (Low) នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ១រសៀល​ថ្ងៃ​ទី ១១ វិច្ឆិកា ក្នុង​តំបន់​កន្ទុយ​នាគ ខ្ពង់​រាប​ភាគ​ឦសាន​កម្ពុជា។

តាម​ការ​ព្យាករ​របស់​ក្រសួង ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ទី ១២ វិច្ឆិកា ដែលជា​ឱកាស​ពិធី​បុណ្យ​ឯករាជ្យជាតិ និង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​រាជធានី​ភ្នំពេញ អាកាស​ធាតុ​មាន​ស្ថាន​ភាព​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី ៩ វិច្ឆិកា ២០១៩៖ ពេល​ព្រឹក​ថ្ងៃ​ត្រង់ យប់ ផ្ទៃ​មេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព ២៤អង់​សាសេ សីតុណ្ហភាព អតិបរមា ៣០ អង់សាសេ ខ្យល់​បក់​ពី​ទិស​ឦសាន​មាន​ល្បឿន ២-៤ m/s។

  • ថ្ងៃ​ទី ១០ វិច្ឆិកា ២០១៩៖ ពេល​ព្រឹក​ថ្ងៃ​ត្រង់ យប់ ផ្ទៃ​មេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព ២៣អង់​សាសេ សីតុណ្ហភាព​អតិបរមា ៣១ អង់សាសេ ខ្យល់​បក់​ពី​ទិស​ឦសាន​មាន​ល្បឿន ២-៤ m/s។

  • ថ្ងៃ​ទី ១១ វិច្ឆិកា ២០១៩៖ ពេល​ព្រឹក​ថ្ងៃ​ត្រង់ យប់ ផ្ទៃ​មេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព ២២អង់​សាសេ សីតុណ្ហភាព​អតិបរមា ៣០ អង់សាសេ ខ្យល់​បក់​ពី​ទិស​ឦសាន​មាន​ល្បឿន ១-៣ m/s។

  • ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៩៖ ពេល​ព្រឹក​ថ្ងៃ​ត្រង់ យប់ ផ្ទៃ​មេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព ២១អង់​សាសេ សីតុណ្ហភាព​អតិបរមា ២៧ អង់សាសេ ខ្យល់​បក់​ពី​ទិស​ឦសាន​មាន​ល្បឿន ១-៣ m/s៕

អត្ថបទ៖ ម៉េងងី

;