លោក កឹម សុខា ជួបទូតបារាំង ក្រោយ​ទទួលបាន​ការបន្ធូរបន្ថយ​ពីតុលាការ

  • 2019-11-11 05:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវេលាម៉ោង​ ១០:៣០នាទី​ព្រឹក ថ្ងៃទី១១​ ខែវិច្ឆិកា​ លោក កឹម​ សុខា​ អតីត​ប្រធាន​នៃអតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​ជួបពិភាក្សា​ការងារជាមួយឯអគ្គរដ្ឋទូតបារាំង​ប្រចាំ​កម្ពុជា លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ នៅផ្ទះ​របស់លោក ក្នុង​សង្កាត់បឹងកក់២ ខណ្ឌ​ទួលគោក។

នៅក្នុងជំនួប​នេះ ក្រុមអ្នក​កាសែត​ជាតិ និង​អន្តរជាតិ ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលថតរូប​ពេល​លោក កឹម សុខា ស្វាគមន៍​ជាមួយ​ឯអគ្គរដ្ឋទូត​បារាំង ប៉ុន្តែមិន​អនុញ្ញាត​ឲ្យចូល​ស្តាប់ជំនួប​ពិភាក្សា​នោះ​ទេ។

ចំណែកនៅវេលាម៉ោង២:៣០រសៀល លោក កឹម សុខា ជួបពិភាក្សា​ជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​កម្ពុជា នៅផ្ទះ​លោក កឹម សុខា។

សូមជម្រាប​ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បាន​សម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវតុលាការដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយ​ចំនួន ដែលក្នុងនោះ​រួមមាន​លក្ខខណ្ឌនៃ​ការធ្វើដំណើររបស់​លោក​ផងដែរ ពោលគឺលោក​អាចធ្វើដំណើ​របានគ្រប់ទីកន្លែង​ទាំងអស់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការ​សម្រេច​នេះ ដោយផ្អែកលើស្ថានភាពសុខភាពនិងកិច្ចសហការល្អរបស់ លោក កឹម សុខា ជាមួយសមត្ថកិច្ចនាពេលកន្លងមក។ ប៉ុន្តែ​លោក​ត្រូវហាម​ឃាត់​មិនឱ្យចេញទៅបរទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និង​ត្រូវឆ្លើយតប​នឹងការ​កោះហៅបីគ្រប់សមត្ថកិច្ច៕

អត្ថបទ៖ សោភា

;