កម្ពុជា នឹង​ចុះត្រជាក់​ដល់ ២១អង្សារសេ

  • 2019-11-14 01:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹងថា ជ្រលង​សម្ពាធខ្ពស់ បាន​នឹង​កំពុងរំកិល​ចុះក្រោម និង​មាន​ឥទ្ធិពល​មធ្យម​លើ​កម្ពុជា។ ស្ថានភាព​បែបនេះ ធ្វើឱ្យអាកាសធាតុ​នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ទៅ ២០ ខែវិច្ឆិកា ឆ្នាំ​២០១៩៖

១. បណ្តាខេត្ត​នៅតំបន់​វា​ទំនាប​ភាគកណ្តាល ភាគពាយ័ព្យ តំបន់​ជួរភ្នំដងរែក និង​តំបន់​ខ្ពង់រាប​ភាគឦសាន នឹង​អាច​មានភ្លៀងតិចតួច​នៅផ្នែកខ្លះ។ សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩អង្សារសេ។

២. តំបន់​វាលទំនាប​ភាគខាងក្រោម និង​តំបន់​មាត់​សមុទ្រ៖ នឹង​អាចមាន​ភ្លៀងធ្លាក់តិចតួច។ ​សីតុណ្ហភាព​អប្បបរមា មានពី ២៣-២៥អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៨-៣០ អង្សារសេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;