ខេត្ត ៣​គ្មាន​ភ្ញៀវ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំទូក

  • 2019-11-14 02:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជពិធី​បុណ្យ​អុំទូក អកអំបុក លយប្រទីប សំពះព្រះខែ រយៈពេល ៣ថ្ងៃ (១០-១២ វិច្ឆិកា ឆ្នាំ២០១៩) បាន​បញ្ចប់​ដោយ​​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​​ច្រើន​ជាង​គេ​គឺ​ខេត្ត​សៀមរាប​ដែល​មាន​ភ្ញៀវ​ជាតិ ២៥០ ០០០ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន ២៦ ៥៧៧ នាក់ សរុប​ចំនួន ២៧ ៦៥៧៧ នាក់។

ចំណែក​ខេត្ត ៣​នេះ​គ្មាន​ភ្ញៀវ​ទេសចរអន្តរជាតិ​ទៅ​លេង​កម្សាន្ត​គឺ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ព្រៃ​វែង និង​ខេត្ត​ត្បូង​ឃ្មុំ។

បើ​តាម​មន្ត្រី​ក្រសួង​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​សរុប​ប្រមាណ ៥ ៨១៦ ៧១១ នាក់​ក្នុង​អត្រា​កំណើន​ប្រមាណ ៧,២៦ % ក្នុង​នោះ ភ្ញៀវជាតិប្រមាណ ៥ ៧២៧ ១៦៣ នាក់ ក្នុងអត្រាកំណើន ៧,២១% និង​ភ្ញៀវអន្តរជាតិប្រមាណ ៨៩ ៥៤៨ នាក់ ក្នុងអត្រាកំណើន ១០,៦១%។

ដោយឡែកក្នុងតួលេខ រាជធានី​ភ្នំពេញ​ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី ទទួល​បានភ្ញៀវមកកម្សាន្តប្រមាណ ៤ ៧៨១ ៤៤៦ នាក់ កើនឡើង ៥,១៦% ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ៤ ៧៥០ ០០០ នាក់ កើន​ឡើង​ប្រមាណ ៥,១១% និង​ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣១ ៤៤៦ នាក់ កើន​ឡើង​ប្រមាណ ១៣,៩៤%៕

ស្ថិតិភ្ញៀវ​ទេសចរនិង​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​​ក្នុងព្រះ​រាជពិធី​បុណ្យ​អុំទូក អកអំបុក លយប្រទីប សំពះព្រះខែ រយៈពេល ៣ថ្ងៃ (១០-១២ វិច្ឆិកា ឆ្នាំ២០១៩) ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

;