ខែក្រោយ សម្តេច ហ៊ុន សែន នឹង​ស្នាក់​នៅខេត្តកំពត​មួយយប់

  • 2019-11-14 04:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងឱ្យដឹងថា នៅខែធ្នូខាងមុខនេះ សម្តេច​នឹង​ស្នាក់នៅខេត្តកំពតមួយយប់ ដើម្បី​អញ្ជើញ​ចូលរួម​ក្នុងពិធីបុណ្យសមុទ្រដែល​ខេត្ត​នេះធ្វើជាម្ចាស់ផ្ទះ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​បើកសម្ពោធរោងចក្រ​ស៊ីម៉ត៍ ថៃ ប៊ុនរ៉ុង ក្នុងស្រុក​ដងទង់ ខេត្ត​កំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សូមជម្រាប​ថា រាជរដ្ឋាភិបាល​ បាន​កំណត់​យកថ្ងៃទី២០-២១ និង​២២ ខែធ្នូ ឆ្នាំ​២០១៩ រៀបចំ​ពិធីបុណ្យសមុទ្រ​លើកទី៨ ជុំទី២ នៅខេត្តកំពត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;