ស្ពានអាកាសថ្មើរជើងថ្មីមួយទៀត នឹងលេចរូបរាងនៅភ្នំពេញឆាប់ៗនេះ
- 2019-11-14 03:39:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានអាកាសថ្មើរជើងថ្មីមួយទៀត នឹងលេចរូបរាងនៅភ្នំពេញឆាប់ៗនេះ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងថ្មីមួយទៀតដែលមានទីតាំងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម)។ កាសម្រេចនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម) ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕