បាត់​អុកស៊ីហ្សែន​៥​វិនាទី តើ​នឹង​មាន​អ្វី​​កើតឡើង?

  • 2019-11-15 06:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​មនុស្ស​ដក​ដង្ហើម​បាន​ដោយសារ​អុកស៊ីហ្សែន ដែល​ជា​ឧស្ម័ន​គ្រប​ដណ្ដប់​ចំនួន​ ២១% ​នៃ​ទ្រនាប់​បរិយាកាស​ផែនដី ខណៈ​ដែល ​៧៨%​ ផ្សេង​ទៀត គឺ​ជា​អាសូត។ ដ្បិតតែ​មិនមែន​ជា​ឧស្ម័ន​ដែល​មាន​ច្រើន​នៅ​ក្នុង​បរិយាកាស តែ​អុកស៊ីហ្សែន​ពិត​ជា​មាន​សារសំខាន់​ណាស់​ខ្វះ​មិន​បាន​ឡើយ។ អវត្តមាន​របស់​វា​នឹង​បង្ក​ផល​ប៉ះពាល់​មិន​ស្ទើរ​នោះ​ឡើយ​ដល់​រុក្ខជាតិ មនុស្ស សត្វ និង​ទឹក។

ឧបមា​ថា អុកស៊ីហ្សែន​នៅ​លើ​ពិភពលោក​បាន​បាត់បង់​មិនមែន​ជា​រៀង​រហូត​នោះ​ទេ​គឺ​ត្រឹមតែ​៥​វិនាទី​ប៉ុណ្ណោះ តើ​នឹង​មាន​អ្វី​ប្រែប្រួល? តើ​យើង​គ្រប់​គ្នា​គ្រាន់​តែ​ប្រឹង​ទប់​ដង្ហើម​ឲ្យ​បាន​ ៥​វិនាទី​គឺ​រួច​ខ្លួន​ហើយ? ចុះ​បរិយាកាស​នៅ​ជុំវិញ​ខ្លួន​យើង​វិញ​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ? ខាង​ក្រោម​នេះ​ជា​រឿងរ៉ាវ​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង ​នៅ​ពេល​អវត្តមាន​អុកស៊ីហ្សែន​រយៈពេល​៥​វិនាទី។

៥​វិនាទី​ស្ដាប់​ទៅ​ដូច​ជា​មិន​ច្រើន​ទេ​សម្រាប់​មនុស្ស​យើង នៅ​ពេល​បាត់បង់​អុកស៊ីហ្សែន ព្រោះ​ថា​អ្នក​ខ្លះ​អាច​អត់​ដង្ហើម​ដល់​ទៅ​៣០​វិនាទី ឬ​ច្រើន​ជាង​នេះ​ក៏​មាន។ យ៉ាង​ណា​មិញ បើ​សុខៗ​ស្រាប់តែ​បាត់​អុកស៊ីហ្សែន​ភ្លាមៗ នោះ​រាងកាយ​មនុស្ស​ប្រាកដ​ជា​មិន​អាច​សម្រប​ខ្លួន​ទៅ​តាម​ភ្លាម​បាន​ទាន់​នោះ​ទេ។ ក្នុង​រយៈពេល​៥​វិនាទី​ដែល​គ្មាន​អុកស៊ីហ្សែន ពិភពលោក​នឹង​ផ្លាស់ប្ដូរ​យ៉ាង​សម្បើម​ជាក់ជា​មិន​ខាន។ សំណង់​អគារ ទំនប់​ទឹក និង​របស់​របរ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ធ្វើ​ពី​ស៊ីម៉ង់ ឬ​លោហធាតុ នឹង​ស្រុត​រលំ​បាត់​រូប​បាត់​រាង។ ព្រោះ​អ្វី? មូលហេតុ​គឺ​អុកស៊ីហ្សែន​បាន​ដើរ​តួនាទី​ជា​ភ្នាក់ងារ​ពិសេស​ក្នុង​ការ​តភ្ជាប់​សមាសធាតុ​ស៊ីម៉ង់​ឲ្យ​ស្អិត​ជាប់​គ្នា​បាន។ បើ​អត់​អុកស៊ីហ្សែន ស៊ីម៉ង់​ប្រៀប​បាន​នឹង​លំអងធូលី​ប៉ុណ្ណោះ។ ចំណែក​ឯ​លោហធាតុ​វិញ​គឺ​ត្រូវការ​អុកស៊ីហ្សែន​ធ្វើ​អុកស៊ីតកម្ម ដើម្បី​ជៀសវាង​ការ​រមួល​ចូល​គ្នា។

មួយ​វិញ​ទៀត ឧទាហរណ៍​ថា ចំ​ពេល​ដែល​រឿងរ៉ាវ​អាក្រក់​នេះ​កើត​ឡើង អ្នក​កំពុង​ស្ថិត​នៅ​​លើ​ឆ្នេរ​សមុទ្រ នោះ​ស្បែក​របស់​អ្នក​នឹង​រង​ការ​រលាក​យ៉ាង​ធ្ងន់ធ្ងរ។ ស្រទាប់​អូហ្សូន ដែល​ជា​ប្រព័ន្ធ​ការពារ​មនុស្ស​ពី​កាំរស្មី UV គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​អាតូម​អុកស៊ីហ្សែន។ បើ​គ្មាន​វា ពិភពលោក​នឹង​កើន​កម្ដៅ​ខ្លាំង​មិន​ខាន ព្រោះ​គ្មាន​អ្វី​ទប់ស្កាត់​កាំរស្មី UV បាន​នោះ​ទេ។

បញ្ហា​មួយ​ទៀត​ពេល​បាត់បង់​អុកស៊ីហ្សែន​គឺ​ថា​ប្រព័ន្ធ​ស្ដាប់​សំឡេង​របស់​មនុស្ស​នឹង​រង​ការ​ខូច​ខាត។ អវត្តមាន​អុកស៊ីហ្សែន​បាន​ន័យ​ថា ការ​បាត់បង់​សម្ពាធ​ខ្យល់​អាកាស​ចំនួន ២១%។

បន្ថែម​ពី​នេះ ពេល​គ្មាន​អុកស៊ីហ្សែន នោះ​ក៏​នឹង​មិន​មាន​ចំហេះ​ភ្លើង​នោះ​ដែរ។ ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ឥន្ទនកម្ម​នៅ​ក្នុង​យានយន្ត​មិន​អាច​ប្រព្រឹត្ត​ទៅ​មុខ​រួច​នោះ​ឡើយ។ នេះ​បាន​ន័យ​ថា គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​អស់ លើក​លែង​តែ​យានយន្ត​អគ្គិសនី នឹង​ត្រូវ​រលត់​ភ្លាមៗ អំឡុង​ពេល​បាត់បង់​អុកស៊ីហ្សែន។ យន្តហោះ​នឹង​ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ក្រោម ហើយ​ឡាន​រាប់​សិប​លាន​គ្រឿង​នឹង​ត្រូវ​ឈប់​នៅ​នឹង​មួយ​កន្លែង​ភ្លាមៗ។

ផល​អវិជ្ជមាន​មួយ​ទៀត​គឺ​ថា​ផ្ទៃ​មេឃ​នឹង​ប្រែ​ទៅ​ជា​ងងឹត​ឈ្លប់។ ពន្លឺ​ដែល​ជះ​ពី​ព្រះ​អាទិត្យ​មក​កាន់​ផែនដី​ត្រូវ​ការ​ធ្វើ​ប្រតិកម្ម​ជាមួយ​ភាគ​ល្អិត​ជា​ច្រើន​នៅ​ក្នុង​ស្រទាប់​ខ្យល់​អាកាស​របស់​ផែន​ដី។ ហេតុ​ដូច្នេះ​ហើយ​ពេល​គ្មាន​អុកស៊ីហ្សែន នោះ​វា​នឹង​គ្មាន​អ្វី​ធ្វើ​ប្រតិកម្ម ដែល​បាន​ន័យ​ថា​​ពន្លឺ​មិន​អាច​ឆ្លង​កាត់​មក​ដល់​ផែន​ដី​នោះ​ទេ។

អាក្រក់​ជាង​នេះ​ទៅ​ទៀត ស្រទាប់​ផែនដី​នឹង​ខ្ទេច​ទៅ​ជា​បំបែក​តូចៗ ដោយសារ​អុកស៊ីហ្សែន​​ជា​សមាសធាតុ​ចំនួន​៤៥% របស់​ផែនដី។ ស្រទាប់​ផែន​ដី​នឹង​ចែក​ជា​បំបែក​តូចៗ​បន្តិច​ម្ដងៗ​រហូត​ទាល់​តែ​គ្មាន​អ្វី​សេស​សល់​នៅ​លើ​ពិភពលោក៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

;