សមត្ថកិច្ច​ខណ្ឌដង្កោ ប្រទះ​ឃើញ​រថយន្ត Chevrolet ស៊េរីឆ្នាំ​២០១៧ មួយ​គ្រឿង​ដែល​គេយក​ប្លុងចោល

  • 2019-11-15 08:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ខណ្ឌ​ដង្កោ បាន​ប្រទះ​ឃើញ​រថយន្តមួយ​គ្រឿង​ម៉ាក CHEVROLET MALIBO ពណ៌ស ស្លាក​លេខ ភ្នំពេញ 2AU-3236 ដែល​យកទៅ​ប្លុង​ចោល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩។ រថយន្ត​នេះ ត្រូវបាន​ប្រទះ​ឃើញ​នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច​បានស្ទូចយករក្សាទុក​នៅអធិការដ្ឋាននគរបាល​ខណ្ឌដង្កោ រងចាំម្ចាស់​ដើមមកទទួលយក​ទៅវិញ។

តាមប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋ​បានឲ្យដឹង​ថា នៅវេលាម៉ោង ២ រំលង​អាធ្រាត្រ គាត់បាន​ឃើញជនជាតិ​ចិន ២-៣នាក់​ បានជិះ​រថយន្ដ​ម៉ាក​ខាងលើ មកឈប់​នៅចំណុចខាង​លើនេះ៕

អត្ថបទ និងរូបថត៖ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ

;