គោលដៅទេសចរណ៍កម្ពុជាឆ្នាំ២០១៩ មានច្រើនជាង៥០០កន្លែង
- 2019-11-16 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោលដៅទេសចរណ៍កម្ពុជាឆ្នាំ២០១៩ មានច្រើនជាង៥០០កន្លែង
ចន្លោះមិនឃើញ
សម្រាប់ឆ្នាំ ២០១៩ នេះព្រះរាជណាចក្រកម្ពុជាមានគោលដៅទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្ត មានចំនួនសរុបរហូតដល់ ៦០៨ កន្លែង។ ក្នុងនោះចែកចេញជា៣ប្រភេទ ១. រមណីដ្ឋាន ធម្មជាតិ កែច្នៃ ប្រវត្តិសាស្ត្រ វប្បធម៌ កសិ-ទេសចរណ៍មាន ២៧៩កន្លែង ២. សហគមន៍ទេចរណ៍ និងសហគមន៍អេកូទេសចរណ៍មាន ៧៩កន្លែង ៣. កន្លែងដែលមានសក្តានុពលផ្នែកធម្មជាតិ កែច្នៃ វប្បធម៌ ប្រវត្តិសាស្ត្រ វប្បធម៌-ប្រវត្តិសាស្ត្រ វត្តទេសចរណ៍ មាន ២៥០កន្លែង ។
សហគមន៍មាន ៧៩កន្លែង បែងចែកចេញជា២៖ ១. សហគមន៍ទេសចរណ៍មាន ១៣កន្លែង និង ២. សហគមន៍អេកូទេសចរណ៍មាន ៦៦កន្លែង។
កន្លែងដែលមានសក្កានុពលទេសចរណ៍មានសរុប ២៥០កន្លែងក្នុងនោះមាន៖ បែបធម្មជាតិមាន ៨១កន្លែង កែច្នៃមាន ១៩កន្លែង វប្បធម៌មាន ២០កន្លែង ប្រវត្តិសាស្ត្រ ១៣កន្លែង វប្បធម៌ប្រវត្តិសាស្ត្រមាន ១៣កន្លែង និងវត្តទេចរណ៍មាន ១០៤វត្ត។