សម្តេច ហ៊ុន សែន ថារឿងផ្លូវក្នុង​ខេត្ត​ព្រះសីហនុ ទោះ​មាន​លោក គួច ចំរើន ១០០នាក់​ក៏ទៅ​មិនរួចដែរ

  • 2019-11-16 04:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុងពិធីបើកការដ្ឋាន​សាងសង់ផ្លូវចំនួន ៣៤​ខ្សែ​ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន ថ្លែងថា បញ្ហាខូចខាតផ្លូវក្នុងក្រុងព្រះសីហនុ ទោះមាន​អភិបាលខេត្ត​ដូចជាលោក គួច ចំរើន ដល់ទៅ១០០នាក់​ក៏ដោយ ក៏មិនអាចដោះស្រាយបានដែរ បើរាជរដ្ឋាភិបាល​មិនដំណើរការសាងសង់ទេនោះ។

ហ្វេសប៊ុកលោក គួច ចំរើន

សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «យើងពិនិត្យមើល អគារខ្ពស់ធំៗហើយ​រៀបចំភ្លើងយ៉ាងល្អ ប៉ុន្តែយើងបែរជាដើរក្នុងផុក តើវាសមទេ? អត់សមទេ! ហើយកុំថា គួច ចំរើន មួយ ឱ្យគួច ចំរើន ១០០មកទៀត ក៏ងាប់ដែរ។ អាហ្នឹងយើងត្រូវតែដំណើរការសាងសង់»។

សម្តេចបន្ថែមថា បន្ទាប់ពីលោក គួច ចំរើន ចូលកាន់តំណែង​ជាអភិបាលខេត្តព្រះសីហនុ លោកត្រូវជួបមេរៀនធំបំផុតមួយ គឺបញ្ហាទឹកជំនន់​ក្នុងក្រុងព្រះសីហនុ ដែលកើតឡើង​នាពេលកន្លងមកនេះ៕

អត្ថបទ​ទាក់ទង

អត្ថបទ៖ សំភី

;