គម្រោងរោងចក្រ ២នឹងត្រូវបង្កើតឡើងនៅភ្នំពេញ និងកំពង់ស្ពឺ
- 2019-11-18 03:57:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងរោងចក្រ ២នឹងត្រូវបង្កើតឡើងនៅភ្នំពេញ និងកំពង់ស្ពឺ
ចន្លោះមិនឃើញ
គម្រោងរោងចក្រ ២ដែលបានដាក់សំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។
គម្រោងរោងចក្រ ២ ដែលបានផ្ដល់ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “SIMAG INDUSTRIAL (CAMBODIA) CO., LTD”
គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ២៥៨កន្លែង។
២- “GREENFIELD (CAMBODIA) INDUSTRY CO., LTD”
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៦០កន្លែង៕