លេចធ្លាយឯកសារសម្ងាត់ដែលបង្ហាញពីការបញ្ជារបស់លោក ស៊ី ជីនពីង
- 2019-11-18 04:27:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចធ្លាយឯកសារសម្ងាត់ដែលបង្ហាញពីការបញ្ជារបស់លោក ស៊ី ជីនពីង
ចន្លោះមិនឃើញ
សារព័ត៌មាន New York Times បានបញ្ចេញឯកសារសម្ងាត់ជាង ៤០០ទំព័រ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបង្ហាញពីការបញ្ជារបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅលើជនជាតិអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង កាលពីឆ្នាំ២០១៤។ ក្នុងនោះ គឺមានការលម្អិតអំពីគោលនយោបាយរបស់រដ្ឋាភិបាលចិន អំពីជំរុំឃុំខ្លួនជនជាតិមូស្លីមនៅក្នុងប្រទេស ដែលត្រូវបានគេប៉ាន់ស្មានថា មានមនុស្សជាង ៣លាននាក់ ត្រូវចាប់ឃុំខ្លួន។
ក្នុងឯកសារបែកធ្លាយនោះ បានដកស្រង់នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-លោក ស៊ី បានជំរុញឱ្យបក្សកុម្មុយនីស្តចិន ប្រើប្រាស់ «អំណាចផ្តាច់ការ» ក្នុងការចាប់បញ្ជូនជនជាតិមូស្លីមអ៊ុយហ្គួរ ទៅក្នុងជំរុំដែលស្ថិតនៅភាគខាងលិចប្រទេសចិន ដោយការធ្វើបែបនេះ គឺដកស្រង់ចេញពីសង្គ្រាមអាមេរិក ទៅលើក្រុមភេរវកម្ម ក្រោយហេតុការណ៍ ១១កញ្ញា។
-សុន្ទរកថាពីលោក ស៊ី ជិនពីង ក្នុងឯកសារលេចធ្លាយ បាននិយាយពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅស្ថានីយរថភ្លើងមួយ កាលពីឆ្នាំ២០១៤ ដោយក្រុមឧទ្ទាមអ៊ុយហ្គួរ ដែលធ្វើឱ្យមនុស្សស្លាប់ ៣១នាក់។
-លោក ស៊ី ជីនពីង បានប្រើពាក្យ «គ្មានការលើកលែង» ចំពោះការបង្ក្រាបភេរវកម្ម ការជ្រៀតចូល និងការបំបែកខ្លួន៕