Cavani បបួល​​វៃ​គ្នា​មួយ​ស្មើ Messi ឆ្លើយ​តប​មួយ​ម៉ាត់​យ៉ាង​ខ្លី

  • 2019-11-19 02:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​មិត្តភាព​រវាង​ប្រទេស​មក​ពី​​តំបន់​អាមេរិក​ឡាទីន​គឺ អ៊ុយ​រ៉ាហ្គាយនិង​អាហ្សង់ទីន ធ្វើ​ឡើង​នៅ​ទឹកដី​ប្រទេស​អ៊ីស្រាអែល បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ២-២ ។

Cavani ពេលប៉ះសម្តីគ្នាជាមួយ Messi

​អំឡុង​ការ​ប្រកួត​នេះ​ដែរ នៅ​តង់​ទី ១ អ៊ុយ​រ៉ា​ហ្គាយ​ស៊ុត​បាន ១ គ្រាប់​នាំ​មុខ​ដោយ​កីឡាករ Edinson Cavani នាទី ៣៤ ​លុះ​ដល់​នាទី ៤២ ​កើត​មាន​ការ​ប៉ះ​ទង្គិច​រវាង​ខ្សែ​ការពារ​អ៊ុយរ៉ាហ្គាយ​លេខ ៥ ​Matias Vecino មក​ពាំង Messi ពី​មុខ​ហើយ Cavani រត់​តាម​ពី​ក្រោយ​ក៏​កើត​រឿង​រ៉ាវ​បោះ​ពាក្យ​សម្ដី​ដាក់​គ្នា​។ Cavani៖ "ចង់​វៃ​គ្នាមែន? Messi តបវិញ៖ "ចង់វៃបានតើ!"។ នេះបើយោងតាមប្រភពពីសារព័ត៌មានអាហ្សង់ទីន Ole ដែលស្រង់សម្តីតាមរយៈវិដេអូការប្រកួត អាចមើលដឹងភាសាពួកគេនិយាយគ្នា។

Messi ពេលប៉ះសម្តីគ្នាជាមួយ Cavani

ប៉ុន្តែ​យ៉ាង​ណា​មិញ​ខ្សែ​ការពារ​ចាស់​វស្សា Diego Godin របស់អ៊ុយ​រ៉ា​ហ្គាយ​ ​បាន​ព្យាយាម​សម្រួល ហើយ​បំបែក​ពួក​គេ​ទាំង​ពីរ។

លុះដល់​តង់​ទី ២ ​Messi ​បាន​បាល់​ Free-kick ហើយ​លោត​តែត​បញ្ជូល​ទី​ដោយ Sergio Aguero បន្ត​មក​ដល់​នាទី ៨៩ Luis Suarez រក​​បាន​គ្រាប់​​នាំ​មុខ​វិញ ហើយ​ Messi ក៏​តាម​បាន​ស្មើ ​ដោយ​បាល់​ប៉េណាល់ទីចុងម៉ោង លទ្ធផលក៏បញ្ចប់ទៅ ២-២ ៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Godin ព្យាយាម​ ហើយ​បំបែក​ពួក​គេ​ទាំង​ពីរ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

;