Nicolo អាវុធ​ថ្មី​របស់​អ៊ីតាលី​​ស៊ុត​បាន ២ គ្រាប់​ជាប់​កំណត់ត្រា​ល្អ​មួយ(វីដេអូ)

  • 2019-11-19 03:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើប្រយុទ្ធ Nicolo Zaniolo អាច​ស៊ុត​បាន ២ គ្រាប់​ក្នុង​ចំណោម​ជយជម្នះ ៩-១ លើ​ក្រុម​ជម្រើស​ជាតិអាមេនី​យប់​មិញ​នេះ។ Zaniolo កំពុង​កាន់​កំណត់ត្រា​ជា​កីឡាករ​វ័យ​​ក្មេង​បំផុត(អាយុ​ក្រោម​ ២០ ឆ្នាំ​) ដែល​អាច​រក​គ្រាប់​បាល់​បាន​ឲ្យ​​ជម្រើស​ជាតិ។

Nicolo Zaniolo អបអរពេលស៊ុត​បាន ២ គ្រាប់​ /រូបថត៖ EURO 2020

កំណត់ត្រា​នេះ​ដែរ សុទ្ធ​តែ​កាន់​ដោយ​​វីរបុរស​ក្លឹប ROMA ដែល​ផលិត​កីឡាករ​ខ្លាំងៗ​ដូចជា អតីត​កីឡាករ ​Daniele De Rossi (អាយុត្រឹម ២១ ឆ្នាំ​និង ៤២ ថ្ងៃ) និង​​កីឡាករ ៣ រូប​ផ្សេង​ទៀត​គឺ​ Antonico Cassano (អាយុ​ត្រឹម ២១ ឆ្នាំ​និង ១២៣ ថ្ងៃ)​ Mattia Destro (អាយុ​ត្រឹម ២១ ឆ្នាំ​និង ១៧៥ ថ្ងៃ) Carlo Ancelotti (អាយុ ២១ ឆ្នាំ​និង ២១០ ថ្ងៃ) ​ជា​គ្រូ​បង្វឹក​ក្លឹប Napoli បច្ចុប្បន្ន។

ក្រុមអ៊ីតាលី អបអរពេល​កក់កៅអីទៅលេង​វគ្គផ្តាច់ព្រ័ត្រ EURO 2020

រំឮក​ដែរ​ថា ​ក្នុង​វគ្គជម្រុះ EURO 2020 ពូលJ ជុំទី១០ ដែល​ជាជុំចុងក្រោយ ​យអ៊ីតាលី មាន​កំណត់ត្រា​ដ៏ល្អបំផុត ក្នុងវគ្គជម្រុះនេះ ពោលគឺ ១០ប្រកួត ឈ្នះទាំង១០ប្រកួត។ មួយទៀត ការស៊ុតចូលដល់ទៅ ៩គ្រាប់នេះ ក៏ជាគ្រាប់បាល់ច្រើនបំផុត​លើកដំបូង​របស់​ក្រុមនេះផងដែរ បន្ទាប់ពីស៊ុតចូលអាមេរិក ក្នុងការប្រកួតមិត្តភាព ដោយលទ្ធផល ៩-០ កាលពីឆ្នាំ១៩៤៨។

ក្នុងពូលនេះ អ៊ីតាលី ឈរលេខ១ មាន ៣០ពិន្ទុ, ហ្វាំងឡង់លេខ២ មាន១៨ពិន្ទុ ដោយ២ក្រុមនេះ បាន​កក់កៅអី ទៅលេង​វគ្គផ្តាច់ព្រ័ត្រ EURO 2020។ ក្រិច លេខ៣ មាន ១៤ពិន្ទុ, បូស្នី លេខ៤ មាន ១៣ពិន្ទុ, អាមេនី លេខ៥ មាន ១០ពិន្ទុ និង​លីតិចស្តាញ លេខ៦ មាន ២ពិន្ទុ៕

ទស្សនាវីដេអូបច្ចេកទេសលេងរបស់ Nicolo Zaniolo

អត្ថបទទាក់ទង៖

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

;