គ្រូហុងកុងថា ដឹងតែមានគ្រាប់បាល់ ១០០% ស៊ុតចូលកម្ពុជាហើយយប់នេះ
- 2019-11-19 03:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូហុងកុងថា ដឹងតែមានគ្រាប់បាល់ ១០០% ស៊ុតចូលកម្ពុជាហើយយប់នេះ
ចន្លោះមិនឃើញ
លោក Mixu Paatelainen គ្រូបង្វឹកក្រុមហុងកុង បានអះអាងថា ក្រុមលោកនឹងស៊ុតចូលក្រុមភ្ញៀវកម្ពុជា ១០០ភាគរយ ក្នុងការប្រកួតជម្រុះ World Cup 2022 នៅយប់នេះ។
គ្រូសញ្ជាតិហ្វាំងឡង់រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងសង្ឃឹមថា ការប្រកួតនេះ យើងនឹងមានគ្រាប់បាល់ក្នុងក្រុមរបស់យើង ១០០ភាគរយ ពីព្រោះយើងចង់លេងឱ្យបានល្អ ហើយយើងចង់ទទទួលបានលទ្ធផលល្អ។ ប៉ុន្តែអ្នកមិនអាចទស្សន៍ទាយត្រូវមុនចាប់ផ្តើមការប្រកួតឡើយ»។
លោកក៏បានអះអាងដែរថា រហូតមកដល់ពេលនេះ ក្រុមលោកកាន់តែរីកចម្រើននៅរាល់ពេលប្រកួតម្តងៗ។ មិនតែប៉ុណ្ណោះលោកក៏បានដឹងយ៉ាងជាក់លាក់អំពីសមត្ថភាពរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។
គួររំលឹកថា កាលពីជំនួបជើងទី១ នៅភ្នំពេញ កម្ពុជា បានប្រកួតស្មើហុងកុង ១-១ ដោយនេះជាលើកដំបូង ដែលហុងកុង មិនអាចយកឈ្នះកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៩មក៕