សញ្ញាគ្រោះថ្នាក់ទាំង ៧ នៅពេលអ្នកធ្វើលំហាត់ប្រាណច្រើនពេក
- 2019-11-19 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាគ្រោះថ្នាក់ទាំង ៧ នៅពេលអ្នកធ្វើលំហាត់ប្រាណច្រើនពេក
ចន្លោះមិនឃើញ
ការធ្វើលំហាត់ប្រាណពិតជាល្អសម្រាប់សុខភាពនិងសម្រស់របស់មនុស្សម្នាក់ៗ។ ទន្ទឹមនឹងគ្នាផងដែរ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណច្រើនពេកវាក៏ផ្តល់ជាទុកទោសមកលើខ្លួនអ្នកវិញដែរ។ តើផលប៉ះពាល់របស់វាមានអ្វីខ្លះក្នុងករណីអ្នកធ្វើវាច្រើនហួស? ផលប៉ះពាល់ទាំង ៧ នោះរួមមាន៖
១. មានអារម្មណ៍ថាហេវហត់ អស់កម្លាំងនិងមិនសកម្មុ
៣. អារម្មណ៍ប្រែប្រួលខ្លួនមានសម្ពាធព្រោះដឹងថាការហាត់ប្រាណត្រូវតែធ្វើខានពុំបាន
៤. គេងមិនលក់ ចេះតែមានរឿងគិត ចិត្តមិនស្ងប់រាងកាយនៅមិនស្ងៀម
៥. មានការផ្លាស់ប្តូរអារម្មណ៍ អស្ថិរភាព ឆាប់ខឹងនិងមានការច្រឡំច្រើនខុសធម្មតា
៦. មានការឈឺចាប់ពេញរាងកាយពិសេសកន្លែងដែលហាត់ច្រើន ប្រសិនបើមានរបួសវិញគឺកម្រជាសះស្បើយ
៧. មានអារម្មណ៍ស្រេកទឹកខុសពីធម្មតាកាន់តែច្រើនឡើងច្រើនឡើង
ហេតុដូចនេះ អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យមានតុល្យភាពនិងល្មមមិនគួរធ្វើហួសហេតុពេកទេ។ អ្នកក៏ត្រូវត្រូវចេះប្រមាណកម្លាំងខ្លួនឯងក៏ដូចជាចេះធ្វើឲ្យសាកសមពេលវេលានិងទទួលទានចំណីអាហារឲ្យសមស្រប។
ចុចអានបន្ត៖
ការសិក្សាបង្ហាញថា ការធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកសប្បាយជាងការរកលុយទៅទៀត