កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ២

  • 2019-11-19 03:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​រៀបចំកិច្ចប្រជុំកំពូលអាស៊ី​ប៉ាស៊ីហ្វិ ២០១៩ (Asia Pacific Summit 2019) ដែល​មាន​រយៈ​ពេល ៣ថ្ងៃ ចាប់​ពីថ្ងៃទី១៨ ដល់ ២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ និង​រដ្ឋាភិបាលជាង ៥០ប្រទេស រួមនឹងតំណាងអង្គការនានា វិស័យឯកជន ក្រុមសិល្ប ករនិងក្រុម យុវជន​ពីបណ្តាប្រទេសជាង ១៥០ប្រទេសថែមទៀត។

កិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក នេះ​ក្រោម​ប្រធានបទ «ការឆ្លើយតបចំពោះបញ្ហា ប្រឈម​គន្លឹះ​នា​ពេល បច្ចុប្បន្ន៖ សន្តិភាព ការផ្សះផ្សាជាតិ ការ​ពឹង​ពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅ​វិញ​ទៅ មក​និង​គុណ​តម្លៃ សាកល» ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា ផ្ដល់​សុន្ទរ​កថា​បើក នៅថ្ងៃទី១៩ វិច្ឆិកា នៅវិមានសន្តិភាព។

កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នេះ អញ្ជើញ​ចូលរួម កិច្ចសហការ​ពី​អង្គការសហព័ន្ធសន្តិភាពសកល UPF ដែលជាបណ្តាញអង្គការពិភពលោកមួយដែល កសាង​ពិភព​លោក​សន្តិភាព​និង​ប្រមូល​ផ្គុំ​លើ​តម្លៃ​សីលធម៌ និង​ស្មារតី​ជាសកល។ យោងតាមកម្មវិធីនៅក្នុងកិច្ច ប្រជុំកំពូលនោះ សម្តេច ហ៊ុន សែន នឹង​ត្រូវ​បាន​គេ​ប្រគល់​ពានរ​ង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែល​ប្រគល់​ដោយ​សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល គឺបណ្ឌិត Hak Ja Han Moon។

ក្រុម​អ្នក​រៀបចំបានថ្លែងថា កិច្ចប្រជុំកំពូលនេះ នឹង​បង្ហាញ​ភាព​ប៉ះពាល់​ជា​វិជ្ជមាន​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ រវាង រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ក្នុង​ការ​កសាង​សន្តិភាព​និង​ការ​ផ្សះផ្សារ​ក្នុង​វិស័យ​ដែល​មាន​ទំនាស់ ការបង្កើតឡើង នូវការអភិវឌ្ឍន៍ វិបុលភាព​និង​ដំណោះ​ស្រាយ​នានា​ចំពោះ​បញ្ហា​រិះគន់​ផ្សេងៗ​ក្នុង​សង្គមជាតិ៕

អត្ថបទ៖ ម៉េងងី

;