ក្រុម​អត់​ដែល​ឈ្នះ​សោះ​នៅ​អឺរ៉ុប ហាល​អាវ​ត្រឡប់​​ទៅ​វិញ​ប៉ុន្តែ Fan ធ្វើ​រឿង​គួរ​ឲ្យ​គោរព

  • 2019-11-20 03:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ព្រឹត្តិការណ៍​ក្នុង​វគ្គ​ជម្រុះ EURO 2020 ពូល I ជុំទី១០ ដែល​ជា​ជុំ​ចុងក្រោយ​កាល​ពី​យប់មិញ​នេះ ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូ​ ​បាន​ប្រកួត​ចាញ់ រុស្ស៊ី ០-៥ ថែម​ទៀត​ សរុប​គ្រាប់​បាល់​ធ្លាយ ៥០ គ្រាប់​គ្មាន​សូម្បី​មួយ​ពិន្ទុ​ក្នុង​ពូល។ យ៉ាង​ណា​មិញ​ក្រុម​មួយ​នេះក៏​អាច​ស៊ុត​ចូល​គេ​បាន​ ១ គ្រាប់​ដែរ​ពេល​ប៉ះ​ជាមួយ​ក្រុម កាហ្សាក់ស្ថាន ​រក​បាន​ដោយ​កីឡាករ Filippo Berardi នាទី ១៩ កាលពីថ្ងៃទី ១៧ ខែវិឆ្ឆិកា ២០១៩ ។

ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូ
​ទោះ​បី​ជា​ក្រុម​លេខ​រៀង​ទាប​ជាង​គេ​នៅ​តំបន់​អឺរ៉ុប(២០៩ បច្ចុប្បន្ន) ប៉ុន្តែ​ពួក​គេ​ក៏មាន​អ្នក​គាំទ្រទៅ​លើក​ទឹក​ចិត្ត​រាល់​ប្រកួត​នៅទឹកដីខ្លួនឯង។ ជាក់ស្ដែង​មួយ​គ្រាប់​ដ៏​មាន​តម្លៃនោះចាយពេល ៦ ឆ្នាំឯណោះទើប​អាច​រក​ឃើញ(គ្រាប់បាល់ក្នុងកីឡដ្ឋានខ្លួនឯង) ប៉ុន្តែចប់ប្រកួតចាញ់ កាហ្សាក់ស្ថាន ១-៣។
កីឡដ្ឋានសាធារណរដ្ឋ​សាន់​ម៉ារីណូ

ចំណែកនៅ​លើ​បណ្ដាញ​សង្គម Twitter និង Facebook ពួកគេក៏មានអ្នក​គាំទ្រជាប្រចាំផងដែរ តាមដានរាល់ការប្រកួតទាំងអស់ ប៉ុន្តែសោកស្ដាយក្រុមពួកគេមិនដែលឈ្នះសោះតែម្តង។ ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ UEFA Euro 2020 ស្ថិត​នៅ​ពូល​មរណៈ​(ពូល I) ដែល​ប៉ះ​សុទ្ធ​ក្រុម​ខ្លាំង​អឺរ៉ុប​មាន រុស្សី ស្កុតឡែន ស៊ីប កាហ្សាកស្ថាន និងបែលហ្សិក។ ប្រកួតទាំង ១០ នោះគឺ សាន់ម៉ារីណូ ប៉ះ ស៊ីប ចាញ់(០-៥) ប៉ះស្កុតឡែន ចាញ់(០-២) ប៉ះរុស្ស៊ីចាញ់ (០-៩) ប៉ះកាហ្សាកស្ថានចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៤) ប៉ះស៊ីបចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៩) ប៉ះស្កុតឡែន ចាញ់(០-៦) ប៉ះកាហ្សាក់ស្ថានចាញ់ ១-៣ និងប៉ះរុស្ស៊ីចាញ់ ០-៥ ។

ដោយឡែកបើគិតកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីអតីតកាល(ឆ្នាំ ១៩៩៣) ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup ក្រុមពួកគេអាចស៊ុតចូលអង់គ្លេស ដោយគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្រ្ត (៨,៣ វិនាទី) ប៉ុណ្ណោះ ប៉ុន្តែចប់ការប្រកួតចាញ់ ១-៧ អង់គ្លេស កក់កៅអីទៅវគ្គបន្តដែលសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះឆ្នាំ ១៩៩៤៕

គណនីអ្នកគាំទ្រលើបណ្ដាញ Twitter៖

ទស្សនាវីដេអូកីឡាករសាន់​ម៉ារីណូរកបានមួយគ្រាប់នាទី ១៩

គ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្រ្ត (៨,៣ វិនាទី)

រុស្ស៊ី ពេលប្រកួតជាមួយក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូ

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;