កម្ពុជា ​សម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​មួយដែល​ស្ថិត​នៅ​ទ្វីបអាមេរិក

  • 2019-11-20 04:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា និង​ បាបាដុស (Barbados) (ស្ថិតក្នុងតំបន់​ការ៉ាបីននៃអាមេរិកខាងជើង) បាន​សម្រេច​បង្កើតទំនាក់ទំនង​ការទូតនឹង​គ្នា ក្នុង​គោល​បំណង​ជំរុញ​ការ​យោគយល់គ្នា​ទៅវិញ​ទៅមក និង​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ទាំងពីរ។

ការ​ចុះ​ហត្ថលេខានេះ ធ្វើឡើង​ដោយ​លោក កែវ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំ​អង្គការសហប្រជាតិ និង​ជាតំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកស្រី ហេន រីតា អេលីហ្សាបែត ថូមសិន ឯកអគ្គរាជទូត​បាបាដុស ប្រចាំ​អង្គការ​សហប្រជាជាតិ តំណាង​រដ្ឋាភិបាលបាបាដុស នៅក្រុងញ៊ូវយ៉ក កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ការ​បង្កើតទំនាក់​ទំនង​ការទូតនេះ គឺ​ដោយ​ឈរ​លើ​លើគោល​ការណ៍​ និង​គោលបំណង​នៃធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ជា​ពិសេស​ក្នុង​គោល​បំណង​គោរព និង​ពង្រឹង​សន្តិសុខ​ និង​សន្តិភាព​អន្តរជាតិ សមភាព​រវាង​រដ្ឋ និង​រដ្ឋ អធិបតេយ្យ​ភាព​ជាតិ ឯករាជ្យភាព សន្ធិសញ្ញា​អន្តរជាតិ បូរណភាព​ទឹកដី និង​ការ​មិនជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុងរវាង​រដ្ឋ និង​រដ្ឋ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;