កម្ពុជា​អាច​ជួយទីម័រ​ខាងកើត​រឿង​មួយទៀត ក្រៅពីការ​ចូលជា​សមាជិក​អាស៊ាន

  • 2019-11-20 08:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើងថា កន្លងមក​ កម្ពុជា​បានខិតខំ​ប្រឹងប្រែង​ជួយដល់​ប្រទេសទីម័រ​ខាងកើត ដើម្បី​ក្លាយជា​សមាជិក​សមាគម​អាស៊ាន ហើយ​សម្តេច​សង្ឃឹម​ថា នៅឆ្នាំ២០២០ខាងមុខ​នេះ ក្នុងឱកាស​ប្រទេស​​​​​​​​​​​​​​​វៀតណាម ធ្វើជាម្ចាស់ផ្ទះ​​​​​​​​​​​​​​នៃកិច្ចប្រជុំកំពូល​​អាស៊ាន ប្រទេស​ទីម័រ​ខាងកើត អាចនឹង​ក្លាយជា​សមាជិកថ្មី​មួយទៀត​របស់​អាស៊ាន។

រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន
ទន្ទឹមនឹង​នេះដែរ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​អាចជួយ​ទីម័រខាងកើត​ ក្នុងការ​កសាង​សមត្ថភាព ដើម្បី​ឲ្យទីម័រ​ខាងកើត ក្លាយជា​សមាជិក​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នាថ្ងៃ​អនាគត​ខាងមុខ​នេះ។

ការ​ថ្លែងរបស់​សម្តេច ហ៊ុន សែន ខាងលើនេះ ធ្វើឡើង​ក្នុង​ជំនួបជាមួយលោក Kay Rala Xanana Gusmao អតីត​ប្រធានាធិបតីទីម័រខាងកើត នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមាន​សន្តិភាព៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;