ប្រជាពលរដ្ឋដែល​រស់នៅលើទឹក បានបម្លាស់ទីមកនៅលើគោក ប្រមាណ ៨០%ហើយ

  • 2019-11-20 08:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផែនការបន្លាស់ទីផ្ទះបណ្តែតទឹកជាង២ពាន់ខ្នងឡើងគោកនៅក្នុងក្រុងកំពង់ឆ្នាំងជិត បាន​ជោគជ័យ​ហើយ ដោយ បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ទទួល​ម៉ៅការ​ចាក់​ដីរៀបចំ​ទីតាំង​ភូមិ​ថ្មីមួយនៅក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យ​បាន​រួចរាល់​នៅ​ក្នុង​រដូវប្រាំងឆ្នាំ ២០១៩ និងឆ្នាំ២០២០ខាងមុខនេះ ដើម្បី​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​បន្លាស់​ទី​ផ្ទះ​ទឹកឡើងមករសនៅលើ គោក​វិញ​ដើម្បី​សាងសង់​ផ្ទះ​រស់​នៅ​ជុំគ្នា​នៅ​ក្នុង​ភូមិ​ថ្មី​ដែល​កំពុង​រៀប​ចំខាង​លើ​នេះ។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តនិងជាប្រធាន គណៈកម្មការ​បន្លាស់ទី​ផ្ទះ​បណ្តែត​ទឹក​ក្រុង​កំពង់ឆ្នាំង បានឲ្យ​ដឹងថា ដោយអនុវត្តន៍តាមផែនការបន្លាស់ទីផ្ទះបណ្តែតទឹក កន្លង​មក​តាម​សំណើរ​របស់​អាជ្ញាធរ​ខេត្ត ប្រមុខរាជរដ្ឋាភិបាលបានធ្វើអនុប្រយោគកាត់ដីលិច ទឹកនៅភូមិដំបូកកកោះ ឃុំ​ស្វាយជ្រុំ ចំនួន ៤០ហិកតាប្រគល់អោយអាជ្ញាធរខេត្ត រៀបចំទីតាំងភូមិថ្មីមួយ សម្រាប់​ផ្តល់​ដីជូន​ប្រជាពលរដ្ឋ​បន្លាស់​ទីផ្ទះបណ្តែតទឹកជាង២ ពាន់គ្រួសារ មានខ្មែរ វៀតណាម និង​ឥស្លាម​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ឲ្យ​ឡើងមករស់នៅលើគោកវិញ ។

លោក អភិបាលរងខេត្ត បានឲ្យ​ដឹងទៀតថា​មក ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨០%​ហើយ​​បាន​អូសប​ង្គឿងផ្ទះទឹករបស់ខ្លួន រស់នៅលើខ្នងកោះចំការជាប់មាត់ទន្លេក្នុងភូមិទី៧ សង្កាត់​ខ្សាម ក្រុង​កំពង់ ឆ្នាំង ជាង១ឆ្នាំមកហើយ។ ដោយ​ឡែកនៅក្នុងទន្លេគឺមានផ្ទះទឹក ដែល​មាន​បែរ​ចិញ្ចឹម​ត្រី​នៅ​ពីក្រោម​ជាង​២០០ខ្នង​ទៀត​តាម​ផែនការ​តម្រូវ​ឲ្យ​អ្នក​រស់​នៅ​លើ​បែរ​ត្រី​ទាំង​អស់​នោះ​ឡើង មករស់នៅលើគោកវិញ គឺ​អនុញ្ញាត​ឲ្យ​ទុក​បែរ​ត្រីចិញ្ចឹមនៅក្នុងទន្លេ តែត្រូវរុះដំបូលចេញ និង​បង្គន់អនាម័យចេញផងដែរ​។

ចំពោះការជុំរុញក្រុមហ៊ុនម៉ៅការចាក់ដីរៀបចំទីតាំងខាងលើនេះ គឺតំណាងសមាគមន៍ប្រជាពលរដ្ឋ បាន​ចរចារ​ជាមួយក្រុមហ៊ុនចាក់ដីត្រូវគ្នាហើយគឺខាងក្រុម ហ៊ុនត្រូវចាក់ដីអោយរួចរាល់សិន ទើប​ទូរទាត់លុយជាក្រោយ ។ ដូច្នេះតាមគម្រោងនៅក្នុងឆ្នាំ ២០២០នេះក្រសួងសាធារណៈការ និងផ្តល់ថវិកាជួយកសាងផ្លូវកៅស៊ូ២ ខ្សែជាង៧គីឡូម៉ែត្រ ចេញ​ពី​ទីតាំង​ភូមិ​ថ្មី​នេះ​ហើយ​នៅ​ពេល​ធ្វើ​ផ្លូវ​រួចរាល់ និងរៀបចំប្រពន្ធ័ទឹក​ស្អាត​អគ្គី​សនី នឹងរៀបចំតបណ្តាញ​ឲ្យ​ស្របតាមគោល នយោបាយអភិវឌ្ឍន៍ របស់ប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;